ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ ក្រោមអធិបតីភាពលោក សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីសំណាក់លោក ស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីពាក់ពន្ធ ដើម្បីពិនិត្យ ពិភាក្សា កែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផល ការងារដែលបាន អនុវត្តន៍កន្លងមកដែលមាន។

របៀបវារៈ នៃកិច្ចប្រជុំដូចខាងក្រោម៖

* ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត
* ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣របស់រដ្ឋបាលខេត្ត
* ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត៕

ក្រុមប្រឹក្សាខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣

Previous Article
Next Article