ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ចូលជួបសម្តែងការគួរសម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន និងសហការី ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអនុវត្តការងារ និងចូលរួមឧបត្ថម្ភ អង្ករ មី និងទឹកបរិសុទ្ធ ជូនក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។