មន្ត្រីអគ្គនាយកដ្ឋានគយជាង ១០០នាក់ វិច្ចាគឈាមដោយស្ម័គ្រចិត្ត

សន្តិភាព Avatar

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ​នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការជំរុញការលើកកម្ពស់ ការវិច្ចាគឈាមដោយស្ម័គ្រចិត្ត ក៏ដូចជាតាមការអំពាវនាវ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ នៅតាមមន្ទីរពេទ្យនានា ដែលកំពុងត្រូវការឈាមជាចាំបាច់។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសប្បុរសជនបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួនសរុប ១១១ រូប ក្នុងនោះរួមមាន មន្ត្រីគយនិងរដ្ឋារករ ចំនួន៧៩រូប បុគ្គលិកជាប់កិច្ចសន្យានៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចំនួន០៥រូប និងបុគ្គលិកក្រុមហ៊ុនតំណាងវិស័យឯកជនចំនួន២៧រូប។

វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគូសបញ្ជាក់ថា បច្ចុប្បន្នទោះបីមានការចូលរួមបរិច្ចាគឈាមជាច្រើន ពីមជ្ឈដ្ឋាននានាក្តី ក៏បរិមាណឈាមដែលទទួលបាន នៅពុំទាន់បំពេញតាមតម្រូវការប្រើប្រាស់ទាំងស្រុងនៅឡើយ។

លោកវេជ្ជបណ្ឌិតបានកោតសរសើរ និងថ្លែងអំណរគុណ ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់ ដែលបានរៀបចំកម្មវិធីនេះឡើង។

បណ្ឌិត គុណ ញឹម បានគូសរំលេចថា នេះជាកម្មវិធីលើកដំបូង នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងចំណោមសកម្មភាពសប្បុរសធម៌នានា នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផ្ទាល់ ដែលកន្លងមកថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់តែបានចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតាមការស្ម័គ្រចិត្ត ជាលក្ខណៈបុគ្គល ដោយផ្ទាល់នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋារករ ព្រមទាំងតំណាងវិស័យឯកជន ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនាពេលនេះ ដែលជាសកម្មភាពសប្បុរសធម៌ដ៏ល្អប្រពៃ ប្រកបដោយក្តីស្រឡាញ់ និងការជួយសង្គ្រោះជីវិតមនុស្ស៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)