អភិបាល​ខេត្ត​កំពង់​ឆ្នាំង បានអម​ដំណើរ​សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​ទីតាំង​ត្រៀម​រៀបចំ​ព្រះ​រាជ​ពិធី “រុក្ខ​ទិវា ៩ កក្កដា”

នា​ព្រឹក​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៣ ឯក​ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់​ឆ្នាំង បានអម​ដំណើរ​សម្ដេច​ចៅ​ហ្វា​វាំង គង់ សំអុល ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ព្រះបរម​រាជ​វាំង អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​ទីតាំង​ត្រៀម​រៀបចំ​ព្រះ​រាជ​ពិធី “រុក្ខ​ទិវា ៩ កក្កដា” នៅ​ស្ថានីយ៍​ដាំឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា នក ស្ថិត​ក្នុង​ភូមិអូរកាខុប ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​ករុណា​ព្រះ​បាទ​ស​ម្តេច​ព្រះប​រមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការ:ដ៏​ខ្ពង់ខ្ពស់​បំផុត​។

អញ្ជើញ​ចូល​រួម​ក្នុង​ឱកាស​នោះ​មាន ឯកឧត្ដម​ទេស​រដ្ឋ​មន្ត្រី គុយ សុផល ឯកឧត្ដម​បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត លោក​ជំទាវ​អ្នក​តំណាងរាស្ត្រ ថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ ថ្នាក់​ដឹកនាំ​ខេត្ត មន្ទីរ អង្គ​ភាព អាជ្ញាធ​រមូល​ដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​។