រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ជួបពិភាក្សា​ការងារ​ជាមួយ​និ​សិត្​ស មក​ពីសា​កល​វិទ្យាល័យ Tohoku នៃ​ប្រទេស​ជប៉ុន

កំពង់ឆ្នាំង ÷ នៅ​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោក លៀង ជុំ​សុ​បិន្​ត នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ​បាន​ជួបពិភាក្សា​ការងារ ជាមួយ​និ​សិត្​សម​ក​ពី​សកលវិទ្យាល័យ TohoKu ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​កញ្ញា Miku Okuba ដើម្បី​សិក្សា​អំពី​ស្ថាបត្យកម្ម និង​ការរចនា​ទីក្រុង កំពុង​ស្រាវជ្រាវ​លើ​ការ​បំប្លែង​លំហ និង​បរិបទ មុន និង​ក្រោយ​គម្រោងការ​តាំងទីលំនៅ​ស្នាក់នៅ​ផ្ទះ​បណ្តែត​ទឹក​និង​គ្រោះ​ទឹកជំនន់ ក្នុង​ខេត្ត​កំពង់ឆ្នាំង​។

កញ្ញា Miku Okuba (មី​គុ អូ​គុបា) បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​គម្រោងការ​តាំងទីលំនៅ​ផ្ទះ​បណ្តែត​ទឹក ក្នុង​ខេត្ត​កំពង់ឆ្នាំង នា​ពេលនេះ ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍​របស់​រដ្ឋបាល​ក្រុង និង ខេត្ត​កំពង់ឆ្នាំង ក្នុង​ការរៀបចំ នូវ​របៀប​រៀប​នៃ​ការតាំងទី​លំនៅ​ផ្ទះ​បណ្តែត​ទឹក ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ដំណើរការ​នា​ពេល​កន្លងមក បាន​ដំណើរ​យ៉ាងដូច​ម្តេច និង មាន​បញ្ហា​រាំងស្ទះ​អ្វីខ្លះ និង វិធានការ​យ៉ាងដូច​ម្តេច ដើម្បីអោយ​ដំណើរការ​រៀបចំ​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន ។

កញ្ញា Miku Okuba (មី​គុ អូ​គុបា) បាន​បញ្ជាក់​ទៀត​ថា កិច្ចការ​សិក្សា​ស្រាវជ្រាវ​នេះ​នឹង​ក្លាយជា​បទ​ពិសោធ​មួយ សម្រាប់​ការសិក្សា​របស់​ខ្លួន ហើយនឹង​ប្រែក្លាយ​នូវ​ចំណុច​ល្អ​របស់​រដ្ឋបាល​ខេត្ត ទៅ​ជា​ទ្រឹ​ស្តី​មួយ ក្នុង​ការអនុវត្ត​អោយ​មានប្រសិទ្ធភាព ដោយ​រូម​ផ្សំនឹង​ការសិក្សា ជាក់ស្តែង នៃ​ជំនាញ​ស្ថាបត្យកម្ម និង​រចនា​ទីក្រុង នៃ​សាកល​វិទ្យាល័យ Tohoku (ទុ​ហូ​គុ)ប្រទេស​ជប៉ុន ។

មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក លៀង ជុំ​សុ​បិន្​ត​នាយករង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសា​ន៍​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ និស្សិត ជំនាញ​ស្ថាបត្យកម្ម និង​រចនា​ទីក្រុង សាកល​វិទ្យាល័យ Tohoku ប្រទេស​ជប៉ុន​នា​ពេលនេះ ។ ហើយនឹង​ចូលរួម​ជាមួយ​ក្រុមការងារ ដើម្បី​ផ្តល់​ជូន​នូវ​បទពិសោធន៍​ជាក់ស្តែង ដែល​អាជ្ញាធរ​ខេត្ត និង ក្រុមការងារ​ចម្រុះ​បាន​អនុវត្ត អំពី​គម្រោងការ​តាំងទីលំនៅ​ផ្ទះ​បណ្តែត​ទឹក ក្នុង​ខេត្ត​កំពង់ឆ្នាំង​កន្លងមក ។

លោកនាយក​រង​រដ្ឋបាល​សាលាខេត្ត​បាន​បញ្ជាក់​ថា ខេត្ត​កំពង់ឆ្នាំង ពិតជា​មាន​មោទនភាព​ជា​ខ្លាំង ដែល​បាន​ទទួល​ស្វា​គ​មន៍នស្សិ​ត​នៃ​ប្រទេស​ជប៉ុន​ដែល​មាន​ចំណាប់​អារម្មណ៍ នៃ​ការអនុវត្ត​តួនាទី​ភារកិច្ច​នៃ​ការគ្រប់គ្រង​ដឹកនាំ របស់​គម្រោងការ​តាំងទីលំនៅ​ផ្ទះ​បណ្តែត​ទឹក ក្នុង​ខេត្ត​កំពង់ឆ្នាំង ។ ហើយ​ក្រុមការងារ​នឹង​ផ្តល់​អោយ​អស់​លទ្ធភាព អំពី​តម្រូវការ​របស់​និស្សិត ដែល​មក​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​នៅ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដំណើរការ​រលូន​តាម​ការ​រំពឹង​ទុក ។