អភិបាលខេត្ត​កំពង់ឆ្នាំង ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប

ខេត្ត​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​សាប នារ​ដូវ​វស្សា​។
ទឹកទន្លេ​នៅ​ថ្ងៃនេះ​មាន​កម្ពស់ ៦,៤០ម៉ែត្រ មិនទាន់​មាន​បញ្ហា​ប្រឈម​អ្វី​នៅឡើយ តែ​អាជ្ញាធរ និង​សមត្ថកិច្ច​យើង​គ្រប់​ជាន់ថ្នាក់ បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​អន្តរាគមន៍​ក្នុងករណី​មាន​គ្រោះ​ទឹកជំនន់​។