ឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១០០០ម៉ែត្រ នៅស្រុកលើ​ក​ដែក ខេត្តកណ្តាល

ខេត្ត​កណ្ដាល​៖ ឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អភិបាល​ស្ដីទី នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែ​ត នៅ​ភូមិ​បឹង​ក្រោម ឃុំ​ខ្ពបអាទាវ ស្រុកលើ​ក​ដែក ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ថា​៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ខ្ពបអាទាវ បច្ចុប្បន្ន​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្តែ ខ្វាត់ខ្វែង ប្រទាក់ក្រឡា​គ្នា មាន​ជាអាទិ៍ ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​បេតុង,ស្ពាន, លូ, សាលារៀន, មន្ទីរពេទ្យ, វត្តអារាម​។​ល​។

ឯកឧត្ដម​អភិបាលខេត្ត​ស្ដីទី បន្ត​ថា​៖ ការ​អភិវឌ្ឍ​ទាំងអស់​នេះ ស្ថិតនៅ​ក្រោមម្លប់​ដ៏​ត្រជាក់​នៃ​សុខ​សន្តិភាព និង​ក្រោម​ការដឹកនាំ​ដ៏ ឈ្លាសវៃ និង​ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អគ្គ​មហារដ្ឋ​បុរស បាន​ដាក់ចេញ​នូវ​គោល នយោបាយ​យុទ្ធសាស្ត្រ ដើម្បី​លើកកម្ពស់​ជីវភាពរស់នៅ​ជូន​ប្រជាពលរដ្ឋ «មានផ្លូវ មាន​ស្ពាន មាន​ក្តី​សង្ឃឹម និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ»។ ដូច្នេះ ពីនេះ​តទៅមុខ យើង​ទាំងអស់គ្នា ប្តេជ្ញា​ចិត្ត និង​ជំហររឹង​មាំ​ឥត​ងា​កេរ ទោះ​ក្នុង​កាលៈទេសៈ និង​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ យើង​ត្រូវការ​ពារ​សន្តិភាព ដើម្បី​ឱ្យ​កម្ពុជា​ក្លាយជា​ប្រជាជាតិ មាន​ភាព​សម្បូរសប្បាយ មាន​ភាពរឹងមាំ​នៃ​ខឿន​ការពារ​ជាតិ និង​សន្តិសុខជាតិ និង​ដើម្បី​ឱ្យ​កម្ពុជា​មាន​ភាព​ធន​នៃ​ខឿន​សេដ្ឋកិច្ច និង​ពោរពេញ​ដោយ​ឱកាស​នៃ​ការ​រីកចម្រើន​។

ឯកឧត្ដម បន្ថែម​ថា​៖ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​បេតុង​អា​មេ នៅ​ឃុំ​ខ្ពបអាទាវ ស្រុកលើ​ក​ដែក នា​ពេលនេះ គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​បន្ថែម​ទៀត ជាមួយនឹង​សមិទ្ធផល​នានា​ជាច្រើន​ទៀត​របស់​ស្រុកលើ​ក​ដែក ក្នុង​វិស័យ​សេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្​ឌ​ភាព ផាសុ​ខ​ភាព សមធម៌ និង បរិ​យា​ប័ន្​ន​។ ហើយ​ផ្លូវ​បេតុង​នេះ​នឹង​ផ្ដល់​នូវ​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ និង​ការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ ព្រមទាំង​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការសម្រួល​ការ លំបាក និង​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុកលើ​ក​ដែក កងកម្លាំង​ទាំង៣ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្ត​ទុកដាក់ ពង្រឹង​អភិបាលកិច្ច​ល្អ និង​អនុវត្ត​ឱ្យ​បាន​ជាប់​ជានិច្ច នូវ​បាវចនា២ និង​អភិក្រម៥ ដែល​បាន​ដាក់ចេញ​ដោយ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី គឺ​៖ បាវចនា ២ «កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ ក្នុងស្មារតី​ឯករាជ្យ» និង អភិក្រម ៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះ​ក្អែល, ព្យាបាល និង​វះកាត់»។ បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត​នូវ​គោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មាន​សុវត្ថិភាព» ដែល​មាន​លក្ខណៈ​សម្បត្តិ ៧យ៉ាង ឱ្យ​បាន​ល្អ​ប្រសើរ រួមមាន​៖ ផ្តល់​សេវា​សាធារណៈ ជាពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង ទទួល​បាន​ជំនឿ​ទុកចិត្ត​។ គ្មាន​បទល្មើស​លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់​និង​បទល្មើស​គ្រប់​ប្រភេទ​។ មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។ គ្មាន​អំពើ​អនាចារ គ្មាន​ការ​ជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំ​ពើ​ហឹង្​សា​ក្នុង គ្រួសារ និង​គ្មាន​ក្មេង​ទំនើង​។ ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។ មាន​អនាម័យ មាន​សោភ័ណភាព​ល្អ និង​មាន​បរិស្ថាន​ល្អ​។ ត្រូវ​ឆ្លើយតប​បាន​ទាន់ពេល​វេលា​ចំពោះ គ្រោះមហន្តរាយ និង​រាល់​ជំងឺឆ្លង​រាតត្បាត កាច សាហាវ ប្រកបដោយ​ប្រសិទ្ធភាព​។

Previous Article
Next Article