ឯកឧត្ដម ម៉ៅ ធនិន ជួប​ជាមួយ​អតីត​បុគ្គលិក​ក្រុមហ៊ុន ជា សា​រ៉ន ដើម្បីដោះស្រាយបញ្ហាតាមប្រព័ន្ធច្បាប់

នៅ​ព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពត ន៨ង​ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ទទួល​ជួប​ជាមួយ​អតីត​បុគ្គលិក​ក្រុមហ៊ុន ជា សា​រ៉ន ប្រមាណ​ជិត ២០០នាក់ ដើម្បី​ស្តាប់​នូវ​មូលហេតុ និង​សំណូម​ពរ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ច្បាប់​បាន​ដំណើរការ​លើ​ក្រុមហ៊ុន និង​បុគ្គលិក​។

ក្រោយពី​បាន​ស្តាប់​នូវ​សាវ​តា​រឿង មូលហេតុ ក៏ដូចជា​សំណូមពរ​របស់​អតីត​បុគ្គលិក ជា សា​រ៉ន រួចមក ឯកឧត្ដម​អភិបាលខេត្ត​បាន​ផ្តល់​នូវ​អនុ​សា​ស្ត​ន៍​ផ្សេង​មួយចំនួន​ដើម្បីអោយ​អតីត​បុគ្គលិក​អនុវត្តន៍ ហើយ​ទទួលយក​នូវ​សំណូមពរ​មួយចំនួន​ដើម្បី​ធ្វើការ​ពិចារណា និង​ដោះស្រាយ​នៅពេល​ក្រោយ​បន្ត​ទៀត​។