រដ្ឋបាល​ខេត្តក្រចេះ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការងារ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ

ព្រឹក​ថ្ងៃសុក្រ ២កើត ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃ​អគ្គាធិការ​ដ្ឋាន​ក្រសួង​មុខងារ​សាធារណៈ និង​ឯកឧត្តម ភឹម ភី​រ៉ា អភិបាលរងខេត្តក្រចេះ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​ការងារ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី មន្រ្តី​រាជការ​ពាក់ព័ន្ធ​មុខងារ​សាធារណៈ​ប្រមាណ​ជាង ៣៣០នាក់ ។
ទន្ទឹម​នឹង​នេះ​ការ​ធ្វើ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ ក្នុង​គោលបំណង និង​គោលដៅ​សំ​ខាន់​ៗ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​វិស័យ​មុខងារ​សាធារណៈ ដោយ​ជំរុញ​និង​បង្កើន​ប្រសិទ្ធភាព គុណភាព និង​គុណ​តម្លៃ​ការងារ ពិសេស​ការកាត់បន្ថយ​ភាព​អសកម្ម និង​វិវាទ​របស់​មន្រ្តី​រាជការ​នៅ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ។

ក្នុងនាម​ជា​ប្រធានមន្ទីរ អង្គភាព ស្ថាបន័ ត្រូវ​ចេះ​បែងចែក តួនាទី​ភារកិច្ច​ដល់​មន្ត្រី​អនុវត្ត​តាម​ការិយាល័យ​នី​មួយ​ៗ​ឲ្យ​ត្រូវ​ទៅតាម​ជំនាញ គឺ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ និង​ការសម្រួល​លើ​ការងារ​របស់​អង្គភាព ជាពិសេស​គឺ​ដើម្បី​ងាយស្រួល​ធ្វើ​អធិការកិច្ច​វាយតម្លៃ​ការតែងតាំង​តួនាទី​មន្រ្តី​រាជការ ហើយ​នា​ពេល​ខាងមុខនេះ​អគ្គាធិការ​នៃ​អគ្គាធិការ​ដ្ឋាន​របស់ក្រ​សួង​មុខងារ​សាធារណៈ និង​សេនាធិការ​ថ្នាក់ក្រោម​ជាតិ និង​បន្ត​ចុះ​ពិនិត្យ​ធ្វើ​អធិការកិច្ច​មន្រ្តី​អធិការកិច្ច និង​មន្រ្តី​ពាក់ព័ន្ធ​មុខងារ​សាធារណ: ។