សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច​ ខែ​បឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី​៦ ខែក​ក្ដ​ដា​ ឆ្នាំ២០២៣​ លោកស្រី វិន ស៊ី​ធួន អភិបាលរងខេត្ត​បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា​ក្រោម​អធិបតីភាព​ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ប្រធានមន្ទីរ​បរិស្ថាន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ អង្គការ WCS អ​ជ្ញា​ធរ​ស្រុក​កែវសីមា អភិបាលរងស្រុក​ស្នួល អភិបាលរងស្រុក​អូរ​រាំង អភិបាលរង​ក្រុង​សែនមនោរម្យ មេឃុំ-ចៅសង្កាត់​ពាក់ព័ន្ធ មន្រ្តី​ឧទ្យានុ​រក្ស និង​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។ ដែល​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​កែវសីមា​។