លោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្តសៀមរាប អនុញ្ញាត​អោយក្រុមហ៊ុន​កែច្នៃ​សំរាម​សំណល់រឹងធ្វើបទបង្ហាញពីការគ្រប់គ្រងសំរាម

ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ វេលា​ម៉ោង ៩:00 នៅ​បន្ទប់​ប្រជុំ video conference របស់​រដ្ឋបាល​ខេត្តសៀមរាប មាន​ជំនួប​សម្ដែង​ការគួរសម និង​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ទីតាំង​រៀបចំ​តម្លើង​ក្រុមហ៊ុន​កែច្នៃ​សម្រាម​សំណល់រឹង​នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។

លោកអភិបាលរងខេត្ត​បាន​បញ្ជាក់​ផង​ដែរ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​និង​ទស្សនៈ​វិស័យ​វែងឆ្ងាយ​របស់​សម្តេច​អគ្គមហាសេនា​បតី តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ក្នុង​ឆន្ទៈ​ខ្ពស់​និង​ឆាប់រហ័ស​ ដោយសារ​កត្តា​សន្តិភាព ស្ថេរ​ភាព​នយោបាយ សុវត្ថិភាព​ទូទាំង​ប្រទេស និង​មាគ៌ា​អ​ភិ​វ​ឌ្ឈ​ន៍​សង្គម​សេដ្ឋកិច្ច​ដ៏​ត្រឹមត្រូវ​។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ប្រទេស​លឿន​យ៉ាង​ឆាប់រហ័ស និង​ការ​រីកចម្រើន​នៃ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​នឹង​ប្រឈម​បញ្ហា​ជា​ផល លំបាក​ត្រឡប់មកវិញ​ផង​ដែរ គឺ​ល្បឿន​នៃ​កំណើន​សំរាម​សំណល់រឹង​ទីប្រជុំជន​ដែល​បាន​នឹង​កំពុង​កើនឡើង​ក្នុង​សន្ទុះ​មួយ​គួរ​ឱ្យ​កត់សម្គាល់ និង​ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​គោលបំណង​ចូលរួម​ដោះស្រាយ​បញ្ហា​លើ​កំណើន​សំរាម​សំណល់រឹង​ទីប្រជុំជន​ដែល​កើនឡើង​ខ្ពស់ ក្រុមហ៊ុន សេវ ឌឺ​ឡា​ហ្វ​ស៍ (ខេម​បូ​ឌា) ឯ.ក គ្រោង​នឹង​បំ​លែង​សំរាម​សំណល់រឹង​ទីប្រជុំជន (ពីទី​លាន​ទុកដាក់​សំរាម សំណល់រឹង)។

បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ទុកដាក់​និង​កប់​ចោល ដោយ​កែច្នៃ​ឱ្យទៅ​ជាគ្រាប់​ជ័រ​ប្លាស្ទិក​ឥដ្ឋ​ស៊ី​ម៉ង់​ត៍​ប្លាស្ទិក​និង​កញ្ចក់ ជីកំប៉ុស ធ្យូង​អនាម័យ​ ដេីម្បី​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​បញ្ហា​នៃ​ការបំផ្លាញ​ដោយ​សំរាម​សំណល់​ប្លាស្ទិក​និង​កញ្ចក់ កាត់បន្ថយ​កា​រប្រេី​ប្រាស់​ជីគីមី​ដែល​នាំចូល​ពីក្រៅ​ប្រទេស​របស់​ប្រជាពលរដ្ឋ កាត់បន្ថយ​ប្រើប្រាស់​អុស​ឈើ​និង​ធ្យូងឈើ ហើយ​ចូលរួម​បង្កើន​លទ្ធភាព ទទួល​បាន​នូវ​និរន្តរភាព​ឥដ្ឋ​ស៊ី​ម៉ង់​ត៍​ប្លាស្ទិក​និង​កញ្ចក់ ជីកំប៉ុស ធ្យូង​អនាម័យ សម្រាប់​ផ្លាស់​ប្តូរជីវិត​ដោយ​ការសង្គ្រោះ​គ្រប់​សារពាង្គកាយ មានជីវិត ការពារ​អាកាសធាតុ​និង​បរិស្ថាន លើកកម្ពស់​សុខភាព និង​ជួយ​អ្នកប្រើ​ប្រាស់​អោយ​បាន​នូវ​ការ​សន្សំ​ពេលវេលា​និង​ប្រាក់កាស​។

លោក​ អភិបាលរងខេត្ត​បាន​បន្ត​ថា​ គម្រោង​នេះ គ្រោង​អនុវត្ត​ក្នុង​ខេត្តសៀមរាប និង​ពង្រីក​ប្រតិបត្តិ​ការ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ទូទាំង​ប្រទេស ដោយ​ការ គ្រប់គ្រង​ទីលាន និង​តំឡើង​ជា​ក្រុមហ៊ុន​កែច្នៃ​សំរាម​ដែល​មាន​ទំហំ៥,៥ ហិ​ក​តា​ឬ​តាម​លទ្ធភាព​ជាក់ស្ដែង ក្នុង​ទីលាន​សំរាម​សំណល់រឹង​ទីប្រជុំ ជន​ខេត្ត​ក្រុង ។ ក្រុមហ៊ុន សេវ ឌឹ ឡា​ហ្វ​ស៍ (ខេម​បូ​ឌា) ឯភ ជឿជាក់​យ៉ាង​មុតមាំ​ថា គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់ក្រ​សួង​បរិស្ថាន​និង​ខេត្តសៀមរាប ដែល​នាំមក​នូវ​ជាកិត្តិយសដល់​ប្រទេស​កម្ពុជា​លើ​ការគ្រប់គ្រង​សំរាម​សំណល់រឹង​ទីប្រជុំជន បាន​ល្អ​នៅក្នុង​តំបន់​និង​ពិភពលោក​។