រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ
ព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ និងឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការងារអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ដោយមានការចូលរួមពីលោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធមុខងារសាធារណៈប្រមាណជាង ៣៣០នាក់ ។ ទន្ទឹមនឹងនេះការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ក្នុងគោលបំណង និងគោលដៅសំខាន់ៗដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យមុខងារសាធារណៈ ដោយជំរុញនិងបង្កើនប្រសិទ្ធភាព គុណភាព…