លោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្តសៀមរាប អនុញ្ញាត​អោយក្រុមហ៊ុន​កែច្នៃ​សំរាម​សំណល់រឹងធ្វើបទបង្ហាញពីការគ្រប់គ្រងសំរាម

ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ វេលា​ម៉ោង ៩:00 នៅ​បន្ទប់​ប្រជុំ video conference របស់​រដ្ឋបាល​ខេត្តសៀមរាប មាន​ជំនួប​សម្ដែង​ការគួរសម និង​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ទីតាំង​រៀបចំ​តម្លើង​ក្រុមហ៊ុន​កែច្នៃ​សម្រាម​សំណល់រឹង​នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។ លោកអភិបាលរងខេត្ត​បាន​បញ្ជាក់​ផង​ដែរ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​និង​ទស្សនៈ​វិស័យ​វែងឆ្ងាយ​របស់​សម្តេច​អគ្គមហាសេនា​បតី តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ក្នុង​ឆន្ទៈ​ខ្ពស់​និង​ឆាប់រហ័ស​ ដោយសារ​កត្តា​សន្តិភាព ស្ថេរ​ភាព​នយោបាយ…

Continue Readingលោក ឃឹម ហ្វី​ណង់​ អភិបាលរងខេត្តសៀមរាប អនុញ្ញាត​អោយក្រុមហ៊ុន​កែច្នៃ​សំរាម​សំណល់រឹងធ្វើបទបង្ហាញពីការគ្រប់គ្រងសំរាម

រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា​ដល់​មន្ត្រី​រាជការ និង​អ្នក​ពាក់ព័ន្ធ

ថ្ងៃសុក្រ ២កើត ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក ស្មៀន ប៊ុ​ន​ធឿន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​អញ្ជើញ​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា ដល់​មន្ត្រី​រាជការ មន្ត្រី​ជាប់​កិច្ចសន្យា មន្ត្រី​ហាត់​ការ នៃ​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប សរុប ចំនួន ៤៧នាក់ ស្រី ២០នាក់ នៅ​បន្ទប់​ប្រជុំ​លេខ៤ សាលាខេត្ត​។…

Continue Readingរដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការ​តាក់តែង​អត្ថបទ និង​ការ​សរសេរ​សុន្ទរកថា​ដល់​មន្ត្រី​រាជការ និង​អ្នក​ពាក់ព័ន្ធ

កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នឹង​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​សៀមរាប ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៣

រសៀល​ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ វេលា​ម៉ោង២ និង៣០នាទី នៅ​ក្នុងសាល​ប្រជុំ​ធំ របស់​រដ្ឋបាល​ខេត្ត​សៀមរាប មាន​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នឹង​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​សៀមរាប ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៣ ដឹកនាំ​ដោយ លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈ​អភិបាល​ខេត្ត​សៀមរាប ដោយ​មាន​ការ​អញ្ញើញ​ចូល​រួមពី លោក/លោក​ស្រី អភិបាល អភិបាលរង​ក្រុង​ស្រុក លោក/លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ និង​អង្គ​ភាព​ពាក់​ព័ន្ធ​ទាំង​អស់​។ ក្នុង​នោះ​ដែល​លោក អ៉ឹង សុភ័ណ នាយកទី​ចាត់​ការ​អន្តរ​វិស័យ បាន​រាយ​ការណ៍ជូនគណៈ​អធិបតី និង​អង្គ​ប្រជុំ​ទាំងមូល អំពី​ការងារ​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​កើត​ឡើង​ដោយសារ​គ្រោះ​ធម្មជាតិ និង​ឧបទ្ទវ​ហេតុ​ផ្សេងៗ…

Continue Readingកិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នឹង​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​សៀមរាប ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៣

គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប សម្រេចបាន​ជាង ១៧,៥% ហើយ

សៀមរាប៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ការងារ​សាងសង់​បាន​ជាង ១៧,៥% ហើយ គិត​ត្រឹម​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ​បើ​យោងតាម​លទ្ធផល​របស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​អន្តរក្រសួង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១បាន​អញ្ជើញ​អមដំណើរ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់…

Continue Readingគម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប សម្រេចបាន​ជាង ១៧,៥% ហើយ

ក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​និង​ប្រព័ន្ធ​ផ្ទុក​ថាមពល(អាគុយ)នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន

សៀមរាប៖  ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​រសៀល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង៣២គីឡូវ៉ាត់​ជាមួយ​ប្រព័ន្ធ​ផ្ទុក​ថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល សុខ អាន​ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប។ ព្រឹត្តិការណ៍​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងបរិស្ថាន តំណាង​ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តំណាង​អាជ្ញាធរ​ខេត្តសៀមរាប តំណាង​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហគមន៍​មួយចំនួនទៀត។ ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា​សមិទ្ធផល​ថ្មី​សម្រាប់​ខេត្តសៀមរាប ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ ដូចនេះ​ការប្រើប្រាស់​ថាមពល​ស្អាត…

Continue Readingក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​និង​ប្រព័ន្ធ​ផ្ទុក​ថាមពល(អាគុយ)នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន

ក្រសួងបរិស្ថាន​រៀបចំ​កិច្ចប្រជុំ​បណ្តាញ​សង្គម​អភិរក្ស​ធនធានធម្មជាតិ ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប ក្រោម​ប្រធានបទ «ការអភិរក្ស​ធនធាន​ធម្មជាតិ​ជា​កត្តាចាំបាច់ ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន»

សៀមរាប ៖ ក្រសួងបរិស្ថាន​រៀបចំ​កិច្ចប្រជុំ​បណ្តាញ​សង្គម​អភិរក្ស​ធនធានធម្មជាតិ ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប ក្រោម​ប្រធានបទ «ការអភិរក្ស​ធនធាន​ធម្មជាតិ​ជា​កត្តាចាំបាច់ ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន» នា​រសៀល​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅ​ស្នាក់ការ​តំបន់ការពារទេសភាព​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សម្ព័ន្ធ​សហភាព​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ថ្នាក់ជាតិ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រធាន និង​សមាជិក បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប តំណាង​អង្គការ​ដៃគូ​សហការ និង​ប្រជា​សហគមន៍​មួយចំនួន។ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ…

Continue Readingក្រសួងបរិស្ថាន​រៀបចំ​កិច្ចប្រជុំ​បណ្តាញ​សង្គម​អភិរក្ស​ធនធានធម្មជាតិ ថ្នាក់​តំបន់​ខាងជើង​បឹង​ទន្លេសាប ក្រោម​ប្រធានបទ «ការអភិរក្ស​ធនធាន​ធម្មជាតិ​ជា​កត្តាចាំបាច់ ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន»

រដ្ឋបាលខេត្ត​ដាក់ចេញ​វិធានការ៦ចំណុច​ដើម្បី​រៀបចំ​សោភ័ណភាព​និង​សណ្តាប់ធ្នាប់​បរិវេណ​ព្រះវិហារ​ព្រះអង្គ​ចេក-ព្រះអង្គ​ចម

សៀមរាប៖  នៅ​រសៀល​ថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ រដ្ឋបាល​សាលាខេត្ត បាន​ប្រជុំ​ពិនិត្យ​ពិភាក្សា និង​សម្របសម្រួល​ដោះស្រាយ​បង្វែរ​ទីតាំង​លក់ដូរ​របស់​អាជីវក​រ​ចេញពី​បរិវេណ​របង​ព្រះវិហារ​ព្រះអង្គ​ចេក-ព្រះអង្គ​ចម ដើម្បី​ក្រសួងព្រះបរមរាជវាំង បន្តការងារ​រៀបចំ​ក្រាលកម្រាល​ក្រា​នី​ត និង​ការសាងសង់​របង​ខ្លោងទ្វារ របស់​ព្រះរាជដំណាក់ ក្រោម​អធិបតីភាព​លោកស្រី យូ សុភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម អ៉ិ​ន រដ្ឋា​សេរី អនុរដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង និង​ជា​ប្រធាន​ព្រះរាជដំណាក់​សៀមរាប ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍ លោកនាយ​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ លោក​អភិបាលរងក្រុង​សៀមរាប លោក…

Continue Readingរដ្ឋបាលខេត្ត​ដាក់ចេញ​វិធានការ៦ចំណុច​ដើម្បី​រៀបចំ​សោភ័ណភាព​និង​សណ្តាប់ធ្នាប់​បរិវេណ​ព្រះវិហារ​ព្រះអង្គ​ចេក-ព្រះអង្គ​ចម

គណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប​បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ២០២០

សៀមរាប៖  នៅ​ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ២០២០ ក្រោម​កិច្ចដឹកនាំ​របស់ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​តំណាង​អង្គការ ដៃគូ​ពាក់​ព័​ន្ឋ សរុប ៤៨នាក់ ស្រី ៣១នាក់។ នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ក៏បាន​លើកយក​បញ្ហា​ជាច្រើន​មក​ពិភាក្សា…

Continue Readingគណៈកម្មាធិការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប​បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ២០២០

ក្រុមការងារ​ព្រៃឈើ​នឹង​ចុះ​កាត់​ដកហូត​ដើមឈើ​ហានិភ័យ២ដើម​នៅ​ប្រាសាទអង្គរវត្ត

សៀមរាប៖   ក្រុមការងារ​កាត់​ក្រី​មែកឈើ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នឹង​ចុះ​កាត់​ដកហូត​ដើមឈើ​ហានិភ័យ​ចំនួន២ដើម ស្ថិតក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត។ ការចុះ​កាត់ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ តទៅ។ ដើមឈើ​ហានិភ័យ​ទាំង២ដើម​នោះ​មាន ១) ដើមត្នោត មាន​ស្ថានភាព​ងាប់​ដើម មាន​កម្ពស់​ប្រហែល១២ម៉ែត្រ អង្កត់ផ្ចិត​ទំហំ ៣០ស.ម និង​មាន​ទីតាំងនៅ​ខាងជើង​ទីសក្ការៈ​លោកតា​រាជ្យ ២) ដើម​ស្នួល មាន​អង្កត់ផ្ចិត​ទំហំ ៦០ស.ម កម្ពស់​ប្រហែល១៨ម៉ែត្រ ដែលមាន​ស្ថានភាព​ទ្រេត​ជាប់​ផ្លូវ និង​នៅក្បែរ​ខឿន​ប្រាសាទ៕ #អរគុណសន្តិភាព

Continue Readingក្រុមការងារ​ព្រៃឈើ​នឹង​ចុះ​កាត់​ដកហូត​ដើមឈើ​ហានិភ័យ២ដើម​នៅ​ប្រាសាទអង្គរវត្ត

រដ្ឋបាល​ខេត្តសៀមរាប​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្ត

សៀមរាប៖    រដ្ឋបាលខេត្ត​ខេ​សៀមរាប​កាលពី​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២០បានរៀបចំ​នូវ​កិច្ចប្រជុំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក ពៅ ពិសិដ្ឋ​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​មានការ​ចូលរួម​ពី លោក លោកស្រី តំណាង​មន្ទីរ-អង្គភាព​ជុំវិញ​ខេត្ត និង​លោក លោកស្រី អភិបាល ក្រុង/ស្រុក ក្នុង​ខេត្តសៀមរាប ។ តាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ក្រុម​កា​ងារ​បាន​បញ្ញា​ក់ថា…

Continue Readingរដ្ឋបាល​ខេត្តសៀមរាប​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្ត

ការសាងសង់​ព្រលានយន្ដហោះ​ថ្មី​នៅ​សៀមរាប សម្រេចបាន​ជាង៣០%ហើយ !

សៀមរាប៖    មន្ដ្រីជាន់ខ្ពស់ នៃ​អាកាសចរ​ស៊ីវិល​កម្ពុជា បាន​ចុះ​ពិនិត្យមើល​គម្រោង​ស្ថាបនា​អាកាសយានដ្ឋាន​អន្ដរជាតិ​ថ្មី​សៀមរាប​អង្គរ ក្នុង​គោលបំណង​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការសាងសង់ ក្រោយ​ពេលដែល​បានចាប់ផ្ដើម​សាងសង់​តាំងពី​ខែមីនា ឆ្នាំ២០២០កន្លងមក។ ក្នុង​ដំណើរ​ទស្សនកិច្ច​ការដ្ឋាន​ជា​លើក​ទី២នេះ ដឹកនាំ​ដោយ​ឯកឧត្ដម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​ទទួលបន្ទុក​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ដើម្បី​សិក្សា​បន្ថែម​អំពី​វឌ្ឍនភាព​នៃ​គម្រោង កាលពី​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន នៃ​អាកាសចរ​ស៊ីវិល​កម្ពុជា​ឯកឧត្ដម ស៊ីន ចាន់​សិរី​វុត្ថា មានប្រសាសន៍ថា បើទោះបី​កម្ពុជា ក៏ដូចជា​សកលលោក​បាន​ជួប​វិបត្ដិ​កូ​វីដ-១៩ក្ដី ក៏ប៉ុន្ដែ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្ដរជាតិ​ថ្មី​នៅលើ​ទីក​ដី​អង្គរ​ខេត្ដ​សៀមរាប បាន​ដំណើរការ​ជាធម្មតា ពោល​ក្រុមការងារ​មមាញឹក​ខ្លាំង​ដើម្បីអោយ​ការអភិវឌ្ឍ​នោះ​ទទួលបាន​នូវ​លទ្ធផល​ល្អ។ ឯកឧត្ដម​បញ្ជាក់ថា…

Continue Readingការសាងសង់​ព្រលានយន្ដហោះ​ថ្មី​នៅ​សៀមរាប សម្រេចបាន​ជាង៣០%ហើយ !

អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​នៅ​បរិវេណ​ក្រុង​អង្គរធំ

សៀមរាប៖  ឯកឧត្តម ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួមទាំង​សហការី បាន​ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​ដែលមាន​ទីតាំងនៅ​ព្រះរាជ​រោង​សិត​លោហៈ​នា​ជ្រុង​ពាយ័ព្យ​នៃ​ក្រុង​អង្គរធំ​នៅ​រសៀល​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។ គម្រោង​នេះ​មាន​ឈ្មោះថា​LANGAU - សិត​ថ្វាយ​ព្រះមហាក្សត្រ៖ ការសិក្សា​អំពី​លោហកម្ម​បុរាណ​នៃ​រោង​ជាង​សំរឹទ្ធ​ក្នុង​ព្រះបរមរាជវាំង​ក្រុង​អង្គរធំ កាលពី​អំឡុង​សតវត្សរ៍​ទី១១ ដល់១២នៃ​គ.ស.។ គោលបំណង​សំខាន់​របស់​គម្រោង​នេះ គឺ​ដើម្បី​កំណត់​ពី​ប្រភព​នៃ​ការផ្គត់ផ្គង់ ធាតុ​ទង់ដែង​ទាំង​នៅក្នុង​ស្រុក​ខ្មែរ​នា​សម័យបុរាណ និង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​ផង។ កំណាយ​ស្រាវជ្រាវ​នេះ​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាលា​បារាំង​ចុង​បូព៌ា(EFEO) ថែមទាំង​មានការ​ចូលរួម​ពី​ក្រុម​ស្រាវជ្រាវ អ្នកជំនាញ​ផ្នែក​បុរាណវិទ្យា​អ្នកជំនាញ​ផ្នែក​លោហៈកម្ម​បុរាណ​អ្នកជំនាញ​ផ្នែក​ភូ​គ​ព្ភ​បុរាណ អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ អ្នកជំនាញ​ផ្នែក​រូបវិទ្យា និង​អ្នកជំនាញ​ផ្នែក​ជួសជុល​លោហៈ អន្តរជាតិ ផង ។ សកម្មភាព​កំណាយ​នៅលើ​ទីតាំង…

Continue Readingអគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​នៅ​បរិវេណ​ក្រុង​អង្គរធំ

សត្វ​ទោច​មកុដ១គូ​ចុងក្រោយ គ្រោង​ដោះលែង​ក្នុងព្រៃ​ធម្មជាតិ​នៃ​ក្រុង​អង្គរធំ

សៀមរាប៖បន្ទាប់ពី​គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​រួចមក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ គម្រោង​នេះ​បាន​ដឹកជញ្ជូន​សត្វ​ទោច​មកុដ១គូ​ទៀត ដែលជា​គូ​ចុងក្រោយ ពី​មជ្ឈមណ្ឌល​ថែទាំ និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មក​ផ្សាំ​ក្នុង​ទ្រុង​នៅ​ជិត​បឹង​ដូន​មា​ក្បែរ​ខ្លោងទ្វារ​ដី​ឆ្នាំង​ខាងជើង​ក្រុង​អង្គរធំ។ សត្វ​ទោច​មកុដ​គូ​ចុង​ក្រោយនេះ  គ្រោង​នឹងធ្វើ​ការដោះលែង​ពី​ទ្រុង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​នៅឆាប់ៗខាងមុខ។ សត្វ​ទោច​មកុដ​ជា​សត្វ​រស់នៅ​ជា​គ្រួសារ មិន​ចូល​ជាមួយ​គ្រួសារ ឬ​ជាមួយ​ហ្វូង​ដទៃ​ទេ ហើយ​គ្រួសារនីមួយៗមាន​ដែន​ត្រាច់ចររៀងៗខ្លួន​ពី៥ទៅ ១០ហិកតា និង​មិន​ត្រួត​ដែន​ព្រៃ​គ្នា​ទេ។ ការកំណត់​ទីតាំង​ក្រុម​សត្វ​ទោច​មកុដ​ទាំង៣គូ​កន្លងមក គឺមាន​គម្លាត​ពីគ្នា ២០០០ម៉ែត្រ ឯ​ចំណុះ​ព្រៃ​នៅក្នុង​ឧទ្យាន​អង្គរ អាច​សម្រាប់តែ៤គ្រួសារ​ប៉ុណ្ណោះ ចំពោះ​លំហរ​ព្រៃ​នៅ​សេស…

Continue Readingសត្វ​ទោច​មកុដ១គូ​ចុងក្រោយ គ្រោង​ដោះលែង​ក្នុងព្រៃ​ធម្មជាតិ​នៃ​ក្រុង​អង្គរធំ

អភិបាលស្រុក​បន្ទាយស្រី៖ កូ​វីដ១៩មិនមែនជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​នោះទេ

សៀមរាប៖   រដ្ឋបាល​ស្រុក​បន្ទាយស្រី​បើក​ការដ្ឋាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទទឹង ៦ម៉ែត្រ មាន​ប្រវែង​សរុប​ជាង ៧គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ស្រុក ដើម្បី​ត​ភ្ជាប់​ជា​យុទ្ធសាស្ត្រ​ភូមិ​ដាច់ស្រយាល​មួយ​នៃ​ឃុំ​ឃុន​រាម ទៅក្នុង​ទីប្រជុំជន​របស់​ស្រុក​បន្ទាយស្រី។ លោក ឃឹម ហ្វី​ណង់ អភិបាល​ស្រុប​ន្ទា​យ​ស្រី​ឱ្យដឹងថា​ដោយសារ​ភាពចាំបាច់ ដែល​តម្រូវឱ្យ​បញ្ចប់​ការសាងសង់​ផ្លូវ​ថ្មី​នេះ​ឱ្យបាន​មុន​ដំណាច់ឆ្នាំ២០២០ រដ្ឋបាល​ស្រុក​បានសម្រេច​រៀបចំ​ពិធីបើកការដ្ឋាន​ក្នុង​ទ្រង់ទ្រាយ​តូច​មួយ ដោយមាន​អ្នកភូមិ​ចូលរួម​តិច និង​ប្រកាន់​វិធាន​សុវត្ថិភាព​តាមរយៈ​ការពាក់​ម៉ាស់ និង​រក្សា​គម្លាត។ លោក​បន្តថា ច្រើន​ឆ្នាំ​មកហើយ ដែល​អ្នកភូមិ​អូរ​ប៉ោង ស្ថិតនៅ​ដាច់ស្រយាល​ឆ្ងាយ​ពី​គេឯង ពិបាក​ទាំង​ការធ្វើដំណើរ ការដឹកជញ្ជូន​កសិផល ការទទួល​សេវា​រដ្ឋបាល សេវា​សុខាភិបាល ក៏ដូចជា​ការបញ្ជូន​កូនចៅ​ទៅមក​សាលារៀន ដោយ​ត្រូវ​ផ្ញើរ​ខ្លួន​ទៅនឹង​ឃុំ​ដទៃ និង​ប្រើប្រាស់​ផ្លូវ​វាង​ដែលមាន​ចម្ងាយ​ឆ្ងាយ។ លោក​បន្ថែមថា ផ្លូវ​ថ្មី…

Continue Readingអភិបាលស្រុក​បន្ទាយស្រី៖ កូ​វីដ១៩មិនមែនជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​នោះទេ

អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​លំនៅដ្ឋាន និង​ជួសជុល​តូចតាច​ចំនួន ២៨៤គ្រួសារ​ក្នុងអំឡុង៦ខែ​ចុងឆ្នាំ២០២០

សៀមរាប៖  ក្រុមការងារ​នៃ​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ និង​តាមរយៈ ក្រុមការងារ​សហគម​ន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​ស្រុក​ក្រុង​ទាំង៥ បានអនុញ្ញាត​ឱ្យ​ប្រជា ពលរដ្ឋ​ធ្វើ​លំនៅដ្ឋាន និង​ជួសជុល​តិចតួច​ចំនួន២៨៤គ្រួសារ ក្នុងចំណោម​ពាក្យស្នើសុំ​ទាំង អស់​ចំនួន៦២៩គ្រួសារ រយៈពេល៦ខែ ចាប់ពី​ថ្ងៃ ទី២៥ ខែមិថុនា ដល់​ថ្ងៃទី២៥ ខែ​វិ​ច្ជិ​កា ឆ្នាំ ២០២០។ សូម​បញ្ចា​ក់ថា ក្រុមការងារ​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ បាន​ចុះ​ជាប់​ជាប្រចាំ ដើម្បី​សម្របសម្រួល​ករណី​សំណើផ្សេងៗ និង​ជួយ​ណែនាំ​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី និង​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការប្រើ ប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ និតិ​វិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង…

Continue Readingអាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​លំនៅដ្ឋាន និង​ជួសជុល​តូចតាច​ចំនួន ២៨៤គ្រួសារ​ក្នុងអំឡុង៦ខែ​ចុងឆ្នាំ២០២០