សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក វ៉ាង យី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការបំពេញការងាររបស់នាយករដ្ឋមន្ត្រី។ ប្រមុខការទូតចិន លោក វ៉ាង យី ដែលមានវ័យ៦៩ឆ្នាំ បានអញ្ជើញមកដល់កម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ពេលមកដល់កម្ពុជាភ្លាម នៅថ្ងៃម្សិលមិញលោក វ៉ាង យី បានអញ្ជើញជួបពិភាក្សាការងារ…

Continue Readingសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក វ៉ាង យី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោក វ៉ាង យី ជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

ក្នុងដំណើរទស្សនកិច្ចថ្ងៃទី២ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បា​នជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។ លោក វ៉ាង យី (WANG Yi) បានមកដល់កម្ពុជា នៅម៉ោងជាង៣រសៀលម្សិលមិញ ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី…

Continue Readingលោក វ៉ាង យី ជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

ឯកឧត្ដម ម៉ៅ ធនិន ជួប​ជាមួយ​អតីត​បុគ្គលិក​ក្រុមហ៊ុន ជា សា​រ៉ន ដើម្បីដោះស្រាយបញ្ហាតាមប្រព័ន្ធច្បាប់

នៅ​ព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពត ន៨ង​ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ទទួល​ជួប​ជាមួយ​អតីត​បុគ្គលិក​ក្រុមហ៊ុន ជា សា​រ៉ន ប្រមាណ​ជិត ២០០នាក់ ដើម្បី​ស្តាប់​នូវ​មូលហេតុ និង​សំណូម​ពរ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ច្បាប់​បាន​ដំណើរការ​លើ​ក្រុមហ៊ុន និង​បុគ្គលិក​។ ក្រោយពី​បាន​ស្តាប់​នូវ​សាវ​តា​រឿង មូលហេតុ ក៏ដូចជា​សំណូមពរ​របស់​អតីត​បុគ្គលិក ជា សា​រ៉ន រួចមក ឯកឧត្ដម​អភិបាលខេត្ត​បាន​ផ្តល់​នូវ​អនុ​សា​ស្ត​ន៍​ផ្សេង​មួយចំនួន​ដើម្បីអោយ​អតីត​បុគ្គលិក​អនុវត្តន៍ ហើយ​ទទួលយក​នូវ​សំណូមពរ​មួយចំនួន​ដើម្បី​ធ្វើការ​ពិចារណា និង​ដោះស្រាយ​នៅពេល​ក្រោយ​បន្ត​ទៀត​។

Continue Readingឯកឧត្ដម ម៉ៅ ធនិន ជួប​ជាមួយ​អតីត​បុគ្គលិក​ក្រុមហ៊ុន ជា សា​រ៉ន ដើម្បីដោះស្រាយបញ្ហាតាមប្រព័ន្ធច្បាប់

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន អញ្ជេីញ​ចូលរួម​ក្នុង​ពិធីសម្ពោធ​អគារសិក្សា​ចំនួន ២ខ្នង​ ១០បន្ទប់​ ក្នុងខេត្តស្វាយរៀង

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជេីញ​ចូលរួម​ក្នុង​ពិធីសម្ពោធ​អគារសិក្សា​ចំនួន២ខ្នង​ ១០បន្ទប់​ និង​សមិទ្ធផល​នានា​នៅ​សាលាបឋមសិក្សា​វត្ត​ស្លា​ ក្នុង​ឃុំ​ពោន​កក​ ឃុំ​ឈេី​ទាល​ ស្រុក​ស្វាយជ្រំ​ ដែល​ជាអំណោយ​របស់​សមាគម រ៉ូ​តា​រី អ៊ិ​នទ័​រណេ​ត្យូ​ណល់ ក្លឹប កូរ៉េ Rotary International Club Korea តាមរយៈ​ឯកឧត្តម ចៅ ភិ​រិទ្ធ ប្រធាន​ក្រុមការងារ​ចុះ មូលដ្ឋាន​ឃុំ​ឈើទាល ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ១០ម៉ឺន​ដុល្លារ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃសុក្រ…

Continue Readingសម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន អញ្ជេីញ​ចូលរួម​ក្នុង​ពិធីសម្ពោធ​អគារសិក្សា​ចំនួន ២ខ្នង​ ១០បន្ទប់​ ក្នុងខេត្តស្វាយរៀង

កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យក​ម្ម សំណង់ និង​សុរិយោដី

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៩​រោច​ ខែ​ទុតិយាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ឈឹម កាន​ អភិបាលរងខេត្ត​មណ្ឌលគិរី ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យក​ម្ម សំណង់ និង​សុរិយោដី ដើម្បី​ពិភាក្សា​លើ​ការងារ​ពាក់ព័ន្ធ​បញ្ហា​ដីសម្បទាន​សង្គមកិច្ច ៦ ០០០ហិ​ក​តា នៅ​ស្រុក​កោះញែក​។ ដែល​មាន​ការ​អញ្ជេីញ​ចូលរួម​ពីសំណាក់​លោក​ លោកស្រី​ប្រធាន​ អនុប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​កោះញែក ដែល​ប្រព្រឹត្តិ​ទៅ​នៅ​សាល​ប្រជុំ​សុខដុម​ អគារ​រដ្ឋបាល​ខេត្ត​។

Continue Readingកិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យក​ម្ម សំណង់ និង​សុរិយោដី

ឯកឧត្តម អ៊ុំ រាត្រី ញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ព្យាបាល​ជំងឺ ដោយក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ជ័យ ណា​រី អ៊ុំ​រាត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ព្យាបាល​ជំងឺ ដោយក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​ការពិនិត្យ​ព្យាបាល ជំងឺ​ទូទៅ ដោយ​មិន​យក​កម្រៃ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​សិរីសោភ័ណ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កូរ៉េ JEOLLABUK-DO ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ជ័យ ណា​រី អ៊ុំ​រាត្រី ពិធី​នេះ​មានការ ពិនិត្យ​ព្យាបាល​ជំងឺ​ដូចជា ជំងឺបេះដូង ភ្នែក ក្រ​ពេះ មាត់​ធ្មេញ…

Continue Readingឯកឧត្តម អ៊ុំ រាត្រី ញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ព្យាបាល​ជំងឺ ដោយក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ​

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ រៀបចំ​កិច្ចប្រជុំពិនិត្យ​វឌ្ឍនភាពនៃ​ការអនុវត្ត​ការងារ​កំណែទម្រង់​វិមជ្ឈការ និងវិស​មជ្ឈការ

នា​រសៀល​ថ្ងៃសុក្រ ១០រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​រៀបចំ​កិច្ចប្រជុំ ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​ការងារ​កំណែទម្រង់​វិមជ្ឈការ និង វិស​មជ្ឈការ និង ការអនុវត្ត​ការងារ​ផ​អ៣ ប្រចាំខែ​មិថុនា និង​ខែកក្កដា ឆ្នាំ២០២៣ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក ងួន ឡាញ់ នាយករង​រដ្ឋបាល​សាលាខេត្ត​៕

Continue Readingរដ្ឋបាល​ខេត្ត​កំពង់ស្ពឺ រៀបចំ​កិច្ចប្រជុំពិនិត្យ​វឌ្ឍនភាពនៃ​ការអនុវត្ត​ការងារ​កំណែទម្រង់​វិមជ្ឈការ និងវិស​មជ្ឈការ

ឯកឧត្តម​បណ្ឌិត ជា បូរ៉ា ចុះជួប​សំ​ណោះ​សំណាល​​ និង​បង្រៀន​គូស​សន្លឹកឆ្នោតនៅក្នុង​ភូ​មិចេី​ងដេីង​ ឃុំ​ចេីងដេីង​ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​

នា​ព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជា បូរ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួួយ​ខេត្តកំពង់ធំ និង​ស្រុក​បា​រាយ៍ និង​តាំងគោក បាន​អញ្ជើញ​ជួប​សំ​ណោះ​សំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស និង​ប្រជាពលរដ្ឋ​ចំនួន ៣៨៥រូប ក្នុង​ឱកាស​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បាន​បង្រៀន​គូស​សន្លឹកឆ្នោត នៅក្នុង​ភូ​មិចេី​ងដេីង​ ឃុំ​ចេីងដេីង​ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។  

Continue Readingឯកឧត្តម​បណ្ឌិត ជា បូរ៉ា ចុះជួប​សំ​ណោះ​សំណាល​​ និង​បង្រៀន​គូស​សន្លឹកឆ្នោតនៅក្នុង​ភូ​មិចេី​ងដេីង​ ឃុំ​ចេីងដេីង​ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​

លោក​បណ្ឌិត ថោង ខុន ចុះ​ជួប​សំ​ណោះ​សំណាល​ជាមួយ​អាជីវករ​នៅ​ផ្សារ​តាំងគោក និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបាន​ត្រឹមត្រូវ

លោក​បណ្ឌិត ថោង ខុន អនុប្រធាន​ទី១ ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក នៅ​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ចុះ​ជួប​សំ​ណោះ​សំណាល ផ្សព្វផ្សាយ​គោលនយោបាយ និង​បង្រៀន​គូស​សន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ ដល់​អា​ជីក​រលក់​ដូរ នៅ​ផ្សារ​តាំងគោក នៅ​ស្រុក​តាំងគោក ខេត្តកំពង់ធំ​។ ជាមួយនឹង​ការ​ចុះ​ជួប​សំណេះសំណាល និង​ជ​ម្រុ​ញ​ដល់​បវ​ប្អូន​អាជីវករ​នៅ​ផ្សារ​តាំងគោក​ឱ្យ​អញ្ជីញ​ទៅ​បោះឆ្នោត បងប្អូន​អាជីវករ​ក៏បាន​បង្ហាញ​ការ​ស្វាគមន៍ ជាមួយនឹង​ស្នាមញញឹម​ប្រកបដោយ​ភាព​ស្និទ្ធស្នាល និង​បាន​បញ្ជាក់​ថា ពួកគាត់​ស្គាល់​ច្បាស់​ពីក​ត្តា​សុខ​សន្តិភាព ក្រោម​ការដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​មាន​រូបសញ្ញា​ទេវតា​បាចផ្កា ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ទៅ​បោះឆ្នោត និង​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា ដើម្បី​ឱ្យ​សម្តេច​តេជោ បាន​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា នាំមក​នូវ​សុខ​សន្តិភាព…

Continue Readingលោក​បណ្ឌិត ថោង ខុន ចុះ​ជួប​សំ​ណោះ​សំណាល​ជាមួយ​អាជីវករ​នៅ​ផ្សារ​តាំងគោក និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបាន​ត្រឹមត្រូវ

ឯកឧត្តម វ៉ី សំណាង ចុះ​ពិនិត្យផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកសំរោងទង

នា​ព្រឹក​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង​​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណាំស្រូវ និង​ផល​ដំ​ណាំ​ផ្សេង​ៗ របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ស្ថិតនៅ​ភូមិ​ត្រពាំងសាប ឃុំ​រលាំងគ្រើល ឃុំ​ធម្មតាអរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​។

Continue Readingឯកឧត្តម វ៉ី សំណាង ចុះ​ពិនិត្យផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកសំរោងទង

សម្ដេច​ក្រឡាហោម ស ខេង បន្ត​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​សំឡូត និង​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​

នា​ថ្ងៃសុក្រ ៥រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​សំឡូត និង​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។ ក្នុងនាម​គណបក្សប្រជាជន​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំ​រិន ជា​ប្រធាន​កិត្តិយស និង​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រធាន និង​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ…

Continue Readingសម្ដេច​ក្រឡាហោម ស ខេង បន្ត​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​សំឡូត និង​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​

ឯកឧត្តម​បណ្ឌិត ថោង ខុន ​អញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​ភ្ញៀវ​ទេសចរ

ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​អញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែល​ជា​កំពង់ផែ​ដ៏​ធំ​មួយ​ដែល​អាច​ចេញចូល​អូប័រ​ទេសចរណ៍​តូច​ធំ ២០គ្រឿងក្នុង​ពេល​តែមួយ និង​ជាទី​ចំណត​ដ៏​សុវត្ថិភាព​តែមួយគត់ សក្កិ​សមជា​កំពង់ផែ​ទេស​ចរ​ណ៍ដ៍​មាន​សក្តា​នុ​ពល​ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេ​ចរ​ទាំង​ជាតិ និង​អន្តរជាតិ​។ ពិធី​នេះ​ដែរ​បាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ, ឯកឧត្តម លូ គឹ​ម​ឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ លោក លោកស្រី តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា, អ្នកឧកញ៉ា ទៀ វិចិត្រ…

Continue Readingឯកឧត្តម​បណ្ឌិត ថោង ខុន ​អញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​ភ្ញៀវ​ទេសចរ
Read more about the article សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​អ្នកលេង​បណ្តាញ TikTok ដែល​ប្រើប្រាស់​ឈ្មោះ​សម្តេច​ទាំងអស់​លុបចោល​ទាំងស្រុង
សម្តេចតេជោ គាំទ្រការផលិតវីដេអូអប់រំ តែកុំជ្រុលខុសពីការពិតនៃស្ថានភាពក្នុងសង្គម ពិសេសការរើសអើងវណ្ណៈ

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​អ្នកលេង​បណ្តាញ TikTok ដែល​ប្រើប្រាស់​ឈ្មោះ​សម្តេច​ទាំងអស់​លុបចោល​ទាំងស្រុង

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។

Continue Readingសម្តេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​អ្នកលេង​បណ្តាញ TikTok ដែល​ប្រើប្រាស់​ឈ្មោះ​សម្តេច​ទាំងអស់​លុបចោល​ទាំងស្រុង

ឯកឧត្តម ហែម ពិសិដ្ឋ បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​បញ្ជី​ឈ្មោះ និង​ចាត់​ក្រុមការងារ​ស្នើសុំ​ផ្ទះ និង​ដីសម្បទាន​សង្គមកិច្ច

នៅ​ព្រឹក​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​បញ្ជី​ឈ្មោះ និង​ចាត់​ក្រុមការងារ​សម្រាប់​ចុះ​សម្រង់​អត្តសញ្ញាណ​កម្ម​គ្រួសារ​យោធិន នគរបាល​ការពារ​ព្រំដែន គ្រួសារ​អ​តី យុទ្ធជន និវត្តជន និង​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​ផ្ទះ និង​ដីសម្បទាន​សង្គមកិច្ច ស្ថិតនៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា និង​ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ប្រធានមន្ទីរ​ពាក់ព័ន្ធ លោកស្នងការ​រង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​រង​តំបន់​ប្រតិ​បត្ត​ការ​សឹក​រង​ស្វាយរៀង…

Continue Readingឯកឧត្តម ហែម ពិសិដ្ឋ បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​បញ្ជី​ឈ្មោះ និង​ចាត់​ក្រុមការងារ​ស្នើសុំ​ផ្ទះ និង​ដីសម្បទាន​សង្គមកិច្ច

សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច​ ខែ​បឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី​៦ ខែក​ក្ដ​ដា​ ឆ្នាំ២០២៣​ លោកស្រី វិន ស៊ី​ធួន អភិបាលរងខេត្ត​បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា​ក្រោម​អធិបតីភាព​ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ប្រធានមន្ទីរ​បរិស្ថាន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ អង្គការ WCS អ​ជ្ញា​ធរ​ស្រុក​កែវសីមា អភិបាលរងស្រុក​ស្នួល អភិបាលរងស្រុក​អូរ​រាំង អភិបាលរង​ក្រុង​សែនមនោរម្យ មេឃុំ-ចៅសង្កាត់​ពាក់ព័ន្ធ មន្រ្តី​ឧទ្យានុ​រក្ស និង​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។ ដែល​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​កែវសីមា​។

Continue Readingសិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា