Month: December 2022

  • ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនំា ស្តីពីការចាត់តំាងខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា

    នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនំា ស្តីពីការចាត់តំាងខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) និងសេចក្តីណែនាំស្តីពីការងារឃោសនាឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧៕  

  • រមណីយដ្ឋានឆ្នេរខ្សាច់សហគមន៍អេកូទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ ត្រៀមទទួលភ្ញៀវទេសចរ នៅក្នុងថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៣

    រមណីយដ្ឋានឆ្នេរខ្សាច់សហគមន៍អេកូទេសចរណ៍កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ បានត្រៀមទទួលភ្ញៀវទេសចរ ក្នុងថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៣ និងបានធ្វើពិធីសូត្រមន្តប្រោះព្រំ សុំម្ចាស់ទឹកម្ចាស់ដីជួយបីបាច់ថែរក្សាទាំងទីតាំង ទាំងសុវត្ថិភាពភ្ញៀវទេសចរ កាលពីថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ។ លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់ សង្កាត់កោះទ្រង់ ក្រុងក្រចេះបានបញ្ជាក់ថា ដោយអនុវត្តនូវគោលការណ៍របស់មន្ទីរទេសចរណ៍ខេត្ត សហគមន៍អេកូទេស ចរណ៍កោះទ្រង់ បានធ្វើការកែសម្រួលទីតាំងរោងសម្រាប់ភ្ញៀវអង្គុយ […]

  • ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំកិច្ចប្រជុំពិនិត្យ រៀបចំ និងបែងចែកតំបន់សម្រាប់បោសសម្អាតមីន ជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ

    នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិនិត្យ រៀបចំ និងបែងចែកតំបន់សម្រាប់បោសសម្អាតមីន ជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ អង្គការ Halo Trust, MAG, NPA, CSHD និង APOPO ក្នុងនោះរាប់បញ្ចូលទាំងការរៀបចំផែនការបោសសម្អាតមីនក្រោមការគាំទ្រពី មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីន ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចតេជោ កម្ពុជាគ្មានមីនឆ្នាំ២០២៥។ […]

  • ខេត្តព្រះសីហនុ និងក្រុងឆាងវុន សម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ

    លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្តព្រះសីហនុ និងលោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ បានអញ្ជើញចូលរួមការសម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌​កម្ពុជា-កូរ៉េ របស់ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុង ឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈ​កុមារខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពិធីនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ […]

  • សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អនុសាសន៍សំខាន់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ ស៊ីហ្គេម ឆ្នាំ២០២៣

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូងបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលបានខិតខំដណ្តើមមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ […]

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា

    នៅល្ងាចថ្ងៃចន្ទ ទី ២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានបម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ លោកជំទាវ ឯកឧត្តម អនុប្រធាន អគ្គហេរញ្ញិក សមាជិកគណៈកម្មាធិការកណ្តាល និវត្តន៍ជន និងក្រុមប្រតិបត្តិ […]

  • តៃវ៉ាន់៖ យន្តហោះចម្បាំងចិន ៤៣គ្រឿង ហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាល» នៃច្រកសមុទ្រតៃវ៉ាន់

    (តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៤៣គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ខណៈទីក្រុងប៉េកាំងនៅតែបន្តធ្វើសកម្មភាពយោធានៅក្បែរដែនកោះតៃវ៉ាន់។ យោងតាមផែនទីដែលផ្តល់ដោយក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះកងទ័ពចិនអាកាសចិន បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ រីឯនាវាកងទ័ពជើងទឹកចិនចំនួន ៧គ្រឿងក៏ត្រូវបានប្រទះឃើញនៅជិតកោះតៃវ៉ាន់ផងដែរ។ ក្រោយមកតៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំង ប្រដេញយន្តហោះចិន ខណៈប្រព័ន្ធមីស៊ីលតាមឃ្លាំមើលការហោះហើរនៃយន្ដហោះចម្បាំងទាំងនេះ។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រទេសចិនបានប្រកាសថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការបង្កហេតុពីកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ សមយុទ្ធនេះមានការចូលរួមពីយន្ដហោះចម្បាំង ៧១គ្រឿង។ ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចិន បានបង្កើនសកម្មភាពរបស់ខ្លួននៅក្បែរដែនកោះតៃវ៉ាន់។រដ្ឋាភិបាលទីក្រុងតៃប៉ិ […]

  • «ទឹកស្ងប់ មិនមែនបានន័យថាមិនមានត្រី»

    ត្រូវចង់ចាំថា កម្ពុជាត្រូវបានគេសាកល្បងជាច្រើនលើក ច្រើនសារ ក្នុងរូបភាពពណ៌ មួលបង្កាច់ ដែលនាំឲ្យមានការបែកខ្ញែកគ្នាផង និងនាំដល់ការបង្កចលាចលជាច្រើនលើកច្រើនសារផង។ កម្ពុជាយើងបានស្វែងរកសន្តិភាព និងមានឱកាសបន្តអភិវឌ្ឍជាតិ ដែលមានមកនូវសេចក្តីសុខ និងភាពរីកចម្រើនជូនប្រជាជន។ ក្នុងន័យនេះ កម្ពុជាមិនអនុញាតិអាចឲ្យមានភាគីណាមួយមានចេតនាអាក្រក់ បង្កភាពចលាចល និងអស្ថិរភាពសង្គម ដែលរំខានដល់សេចក្តីសុខនៃប្រជាជាតិកម្ពុជាបានទៀតនោះទេ។ ខ្ញុំសូមលើកមកសារជាថ្មី នៃពាក្យមួយឃ្លាគឺ៖ «ការពារអនាគត» (កម្ពុជា)។ ការពារអនាគតប្រជាជាតិដែលមានភាពសម្បូរសប្បាយ ការពារអនាគតដែលមានខឿនការពារជាតិ និងសន្តិសុខជាតិរឹងមាំ ការពារអនាគតដែលមានខឿនសេដ្ឋកិច្ចជាតិមានភាពធន់ និងពោរពេញទៅដោយឱកាស។

  • ឯកឧត្តម​ ម៉ៅ​ ធនិន នាំ​យកអំណោយ​មនុស្ស​ធម៌​កាកបាទក្រហម​កម្ពុជា​ ​ជូន​ដល់​គ្រួសារ​​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​ ១.៥៤១ គ្រួសារ​

    នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កំពត​ និង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំ​នូវ​អំណោយ​មនុស្ស​ធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ ផ្តល់​ជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​ ១.៥៤១ គ្រួសារ​ នៅ​ក្នុង​ក្រុង​បូក​គោ​ ខេត្ត​កំពត​ ។ អំណោយដែលប្រគល់ជូនពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំង ១.៥៤១គ្រួសាររួមមាន៖ គ្រួសាររងគ្រោះមធ្យមចំនួន ១,៤៩២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស និងថវិកា […]

  • ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ

    ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ និងការផ្សព្វផ្សាយព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម […]