ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ និងការផ្សព្វផ្សាយព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាលេខាធិការ ជាសមាជិក គណៈកម្មការ លោក អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ មន្ទីរព័ត៌មាន មន្ទីរទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ អគាររដ្ឋបាលខេត្ត៕