Month: February 2023

  • កាកបាទក្រហមកម្ពុជានាំអំណោយមនុស្សធម៌ប្រគល់ជូនជនរងគ្រោះដោយអគ្គីភ័យផ្ទះនៅស្រុកពួក

    កាកបាទក្រហមកម្ពុជានាំអំណោយមនុស្សធម៌ប្រគល់ជូនជនរងគ្រោះដោយអគ្គីភ័យផ្ទះនៅស្រុកពួក

    លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចាត់ឱ្យលោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌​ ចែកជូនដល់លោកស្រី ក្ដោប ចំប៉ី អាយុ៣៣ឆ្នាំ នៅភូមិគោកចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងឱកាសនោះ លោក គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ […]

  • ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី» ដែល​មានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែ​បើកកិច្ច​ប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២១ […]

  • លោកបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវវិនិយោគិន និងធុរជនទាំងអស់បន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ

    លោកបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវវិនិយោគិន និងធុរជនទាំងអស់បន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ

    ខេត្តតាកែវ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុកបន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីរីករាយ ដែលបានឃើញក្រុមហ៊ុនម៉េកូ អ៊ីនថេលីជេន […]

  • ខេត្តស្វាយរៀង ជាខេត្តទី៨ របស់កម្ពុជា ដែលអស់គ្រាប់មីន

    ខេត្តស្វាយរៀង ជាខេត្តទី៨ របស់កម្ពុជា ដែលអស់គ្រាប់មីន

    លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាប្រកាសខេត្តស្វាយរៀង ដែលជាខេត្តទី៨ របស់កម្ពុជា ជាខេត្តអស់គ្រាប់មីន។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីប្រតិភូអមគដំណើរ លោក លោកស្រីអភិបាលស្រុកក្រុងទាំង៨ កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ មន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។ តាមរបាយការណ៍របស់ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន […]

  • រាជរដ្ឋាភិបាលទទួលបានវត្ថុបុរាណខ្មែរ ៧៧គ្រឿងពីគ្រួសារជនជាតិអង់គ្លេស

    រាជរដ្ឋាភិបាលទទួលបានវត្ថុបុរាណខ្មែរ ៧៧គ្រឿងពីគ្រួសារជនជាតិអង់គ្លេស

    រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវត្ថុបុរាណខ្មែរចំនួន ៧៧គ្រឿង ពីគ្រួសារជនជាតិអង់គ្លេសគឺលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford)  នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា អនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារជនជាតិអង់គ្លេស វត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។ បន្ទាប់ពីវត្ថុបុរាណខ្មែរធ្វើពីថ្ម និងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី១២ […]

  • សម្តេចតេជោ ហ៊ុន សែន៖ ការផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុក ផ្តល់ជំនួយទៅតួកគី ជាកំហុសធ្ងន់ធ្ងរ ដោយបានប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី

    សម្តេចតេជោ ហ៊ុន សែន៖ ការផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុក ផ្តល់ជំនួយទៅតួកគី ជាកំហុសធ្ងន់ធ្ងរដោយបានប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការផ្សព្វផ្សាយបំភ្លៃព័ត៌មានរបស់ VOD ដែលថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចដើម្បីផ្តល់ជំនួយដល់ប្រទេសតួកគីនោះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមិនអាចលើកលែងឱ្យបានឡើយ ដោយសារតែបានប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងរបស់គណៈរដ្ឋមន្ត្រី។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាមួយនឹងការប្រកាសដោយច្បាស់ៗថា រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតឱ្យ VOD ដំណើរការឡើងវិញទេ ទោះជាតម្លៃណាក៏ដោយ។ […]

  • សម្តេចតេជោ គាំទ្រការផលិតវីដេអូអប់រំ តែកុំជ្រុលខុសពីការពិតនៃស្ថានភាពក្នុងសង្គម ពិសេសការរើសអើងវណ្ណៈ

    សម្តេចតេជោ គាំទ្រការផលិតវីដេអូអប់រំ តែកុំជ្រុលខុសពីការពិតនៃស្ថានភាពក្នុងសង្គម ពិសេសការរើសអើងវណ្ណៈ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា សម្តេចគាំទ្រឲ្យមានការផលិតវីដេអូអប់រំខ្លី តែកុំជ្រុលខុសពីការពិតនៃស្ថានភាពក្នុងសង្គម ពិសេសការរើសអើងវណ្ណៈ។ ការលើកឡើងបែបនេះរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានទស្សនារឿងអប់រំខ្លីមួយ ដែលមានចំណងជើងថា «ស្រីមុខលុយ» ដែលមានការប្រើប្រាស់ពាក្យពេចន៍ជ្រុល ខុសពីស្ថានភាពសង្គមពិត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ប្រហែលជាកន្លែងខ្លះយើងលេងលើស បងប្អូនចង់ធ្វើការអប់រំ ប៉ុន្តែជួនកាល […]

  • សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យបុណ្យសពនាយក្តឹបចំនួន ២០លានរៀល

    សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យបុណ្យសពនាយក្តឹបចំនួន ២០លានរៀល

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាំយកបច្ច័យរបស់សម្តេចទាំងទ្វេចំនួន ២០លានរៀល ទៅចូលបុណ្យសពនាយក្តឹប អតីតតារាកំប្លែងជើងចាស់មួយរូប។ លោក សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនចំពោះគ្រួសារសពនាយក្តឹប ដោយចាក់ទុកមរណភាពរបស់នាយក្តឹប គឺជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវសិល្បករដ៏ប៉ិនប្រសប់មួយរូប។ ជាមួយគ្នានេះលោកសូមឧទ្ទិសបួងសួង […]

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្ស និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន​មនុស្ស​សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់។ និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្ររង​ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដែលបាន​បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន​និស្សិត​អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិតចំនួន ៣២នាក់ផងដែរ។ សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការ​ចូល​រួម​ចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាម​ផែន​ការ​យុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោ​បាយ និងផែនការយុទ្ធសាស្ត្រ​របស់​ក្រសួងអប់រំ […]

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យជប៉ុនលើកទឹកចិត្តដល់ពលរដ្ឋខ្លួនមកទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានស្នើទៅរដ្ឋាភិបាលជប៉ុន ជួយជំរុញ និងលើកទឹកចិត្តពលរដ្ឋជប៉ុន ឱ្យមកទស្សនាការប្រកួតស៊ីហ្គេនៅកម្ពុជា ដែលនឹងចាប់ផ្តើមនៅខែឧសភាខាងមុខនេះ។ សំណើរបស់សម្តេចតេជោ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនង ទ្វេភាគីកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់ កម្ពុជា […]