Month: January 2024

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងអស់នៅខេត្តព្រះសីហនុ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងអស់ នៅខេត្តព្រះសីហនុ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ ភ្ជាប់ជាមួយនឹងករណីនេះ សម្តេចក៏បានណែនាំផងដែរ ឱ្យត្រួតពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ក្លិបបាញ់កាំភ្លើងឯកជន នៅក្នុងប្រទេសកម្ពុជា។ ការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំថា ទេសចរណ៍មកកាន់ខេត្តព្រះសីហនុ មិនចាំបាច់រៀនបាញ់កាំភ្លើងទេ អញ្ចឹងសូមឱ្យបិទតែម្តង ហើយមិនឱ្យបើកថ្មីទេ […]

  • ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤

    នៅព្រឹក​ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិប​តី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» […]

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ យោងតាមសេចក្តីសម្រេចនានៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ស្ថិតក្រោមឆត្រគណៈកម្មារធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមការងារនេះមានលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន អមដោយអនុប្រធាន និងសមាជិកចំនួន២៩រូបទៀត៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានមូលនិធិ GX Foundation ជួបសម្តែងការគួរសម និងពិភាក្សាការងារ

    នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក LEUNG Chun-Ying ប្រធានមូលនិធិ GX Foundation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា មូលនិធិ GX Foundation ក្រោមការដឹកនាំរបស់លោក Leung Chun-ying ជាប្រធាន បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្មលើវិស័យសុខាភិបាល ជាពិសេសក្នុងគ្រាកម្ពុជាជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ បច្ចុប្បន្នមូលនិធិ GX Foundation កំពុងបន្តគម្រោងវះកាត់ភ្នែកឡើងបាយ […]

  • អភិបាលរាជធានីភ្នំពេញ អញ្ជើញភ្ជាប់ «ស្ពានអាកាសមរតកតេជោ» ដែលមានកម្ពស់៣ជាន់ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​

    ស្ពានអាកាស ដែលបាននិងកំពុងសាងសង់ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ដែលមានកម្ពស់៣ជាន់ គ្រោងនឹងដាក់ឈ្មោះជា «ស្ពានអាកាសមរតកតេជោ»។ នេះបើតាមការបញ្ជាក់របស់លោក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីភ្ជាប់ស្ពាន អាកាសមរតកតេជោនេះ នាព្រឹកថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២៤។ លោក ឃួង ស្រេង បានបន្តថា នេះគ្រាន់តែជាគម្រោង ដែលលោកនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី […]

  • កម្ពុជារំពឹងសម្រេចបានការតភ្ជាប់ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយចិន និងឥណ្ឌា

    លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការរីកលូតលាស់នៃការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលបានធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស ដោះស្រាយឧបសគ្គ ក្នុងការទូទាត់ឆ្លងគ្រឹះស្ថាន និងការយកថ្លៃសេវាខ្ពស់។ ធនាគារជាតិនៃកម្ពុជា បានសម្រេចបានជោគជ័យ នៃការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន។ សម្រាប់ឆ្នាំនេះ លោកស្រីបណ្ឌិត ជា សិរី រំពឹងថា កម្ពុជានឹងអាចសម្រេចបានការតភ្ជាប់ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយប្រទេសចិន និងប្រទេសឥណ្ឌា ថែមទៀត។ ការលើកឡើងរបស់លោកស្រីបណ្ឌិត […]

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជួបសម្តែងការគួរសម

    នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជួបសម្ដែងការគួរសម និងពិភាក្សាការងារ៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍផែកងទ័ពសមុទ្ររាម ជាការពង្រឹងសមត្ថភាពការពារជាតិ មិនមែនដើម្បីគំរាមកំហែង ឬឈ្លានពានប្រទេសណាមួយឡើយ

    ជាថ្មីម្ដងទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា ការអភិវឌ្ឍផែកងទ័ពសមុទ្ររាម និងប្រភេទទ័ពផ្សេងទៀត គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា ហើយគ្មានចេតនាដើម្បីគំរាមកំហែង ឬបង្កើតសង្គ្រាមជាមួយអ្នកណានោះទេ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា មូលដ្ឋានកងទ័ពសមុទ្ររាម ដែលកំពុងធ្វើការអភិវឌ្ឍនេះ ក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសណាមកបោះទីតាំងនោះដែរ និយាយដោយឡែក ហើយនិយាយជារួម នៅលើទឹកដីកម្ពុជា គ្មានមូលដ្ឋានកងទ័ពបរទេសឡើយ។ អានបន្ត

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ពីកំណែទម្រង់៣ សម្រាប់កងទ័ពកម្ពុជា ដើម្បីពង្រឹងសមត្ថភាព ស្មារតីជាតិនិយម លើកកម្ពស់កិត្យានុភាពជាតិ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនូវកំណែទម្រង់សំខាន់ៗ៣ចំណុចសម្រាប់កងទ័ពកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងកម្លាំង ស្មារតីជាតិនិយម លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ ការថ្លែងបែបនេះក្នុងពិធីពិធីអបអរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលថ្មីដាក់ចេញកំណែទម្រង់ជាច្រើនដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធកម្ពុជាទៅជាកងកម្លាំងទំនើបមានសមត្ថភាព ធានាបាននូវភាពម្ចាស់ការក្នុងការការពារអធិបតេយ្យភាព សុខសន្តិភាព ឯករាជ្យភាពរបស់ជាតិ និងធានាបាននូវការអភិវឌ្ឍប្រទេសជាតិ។ អានបន្ត