អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបាននាំយកជូនគ្រួសារគ្មានផ្ទះសំបែងនៅស្រុកស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជួបការលំបាក មិនមាន ដី ផ្ទះសំបែងសមរម្យ ដោយរស់នៅពឹងផ្អែក លើដីរបស់បងប្អូនចំនួន ០២គ្រួសារ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទទួលបានអំណោចអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ រួមមាន អង្ករចំនួន ២០០គីឡូក្រាម ស៊ីម៉ង់ត៍ ១០បេ ស័ង្កសីចំនួន ១០០សន្លឹក មី ២កេះ ម៉ាស់ ២ប្រអប់ អាវរងា ៤អាវ និងថវិកាមួយចំនួន ចែកជូនគ្រួសារចំនួន០២ដែលជួបការលំបាក។

លោក អ៊ុ សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ សម្ដេចប្រមុខរាជរដ្ឋាភិបាល និងឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងបានសំណេះសំណាល បានណែនាំដល់ពួកគាត់ ត្រូវថែរក្សាសុខភាព ជាពិសេសចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕