ប្រជាពលរដ្ឋ ៦១២គ្រួសារ នៅខេត្តប៉ៃលិន ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ប៉ៃលិន៖ ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ​​​សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះ​​​ជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា​ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋដែល​មានជីវភាពខ្វះខាតដោយ​សារវិបត្តិកូវីដ-១៩ និងប្រជាករពារភូមិ ចំនួន​ ៦១២គ្រួសារ នៅក្នុងសង្កាត់ទាំងបួន​ នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន។