ឯកឧត្តម គួច ចំរើន អំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែធ្នូ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង នៅសាលា ដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់ក្នុងរដូវរងារ ។

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ មានចំនួន ៥០២នាក់ ក្នុងនោះ សង្កាត់លេខ១ ចំនួន ៣៨នាក់, សង្កាត់លេខ២ ចំន ៤៣នាក់, សង្កាត់លេខ៣ ចំនួន ១៤៨នាក់, និងសង្កាត់លេខ៤ ចំនួន ២៧៣នាក់។

អំណោយសម្តេចតេជោ រួមមាន៖ អាវរងា១, ភួយ១, ក្រមា១, តែ១កញ្ចប់ , ស្ករស១គីឡូក្រាម, ទឹកគោខាប់៦កំប៉ុង, នំ១ប្រអប់, ម៉ាស១០ និងថវិកា ៥ម៉ឺនរៀល ៕