អភិបាលខេត្តបាត់ដំបង ទទួលថវិការបស់អគ្គនាយករដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ ដើម្បីកសាងអគារសិក្សា០១ខ្នង នៅសាលាបឋមសិក្សាអូរជ្រៃ

នៅរសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលថវិការបស់ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ ចំនួន ២៦៥ ៦៦៧ ៧០០រៀល សម្រាប់ចូលរួមចំណែកកសាងអគារសិក្សា០១ខ្នង ស្មើ០៣បន្ទប់ សាងសង់អំពីថ្មប្រក់ក្បឿង និងសមិទ្ធផលមួយចំនួនទៀត ក្នុងសាលាបឋមសិក្សាអូរជ្រៃ ស្ថិតក្នុងភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា ដោយសារកំណើនសិស្សានុសិស្ស ចេះតែមានការកើនឡើងជារៀងរាល់ឆ្នាំ ទើបលោកស្រីនាយិកាសាលាបឋមសិក្សាអូរជ្រៃ តាមរយៈឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសំណូមពរមករដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ សាងសង់អគារសិក្សាចំនួន១ខ្នង មាន៣បន្ទប់ ធ្វើពីថ្មប្រក់ក្បឿង ទំហំ៩ម៉ែត្រ គុណ២៤ម៉ែត្រ ដើម្បីបំពេញនូវកង្វះខាតខាងលើ ក៏ដូចជារួមចំណែកដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកូនចៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិដាច់ស្រយាលមួយនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកកសាងសាលាបឋមសិក្សាអូរជ្រៃ ដែលនេះបានបង្ហាញពីការចូលរួមចំណែកនៅក្នុងសង្គម ក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។ ក្នុងន័យជំរុញ និងបង្កើនធនធានមនុស្សនៅកម្ពុជាកាន់តែប្រសើរឡើងជាលំដាប់ ៕

Previous Article
Next Article