ឯកឧត្តម សុខ លូ អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​វិមានឯករាជ្យ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងក្រុងបាត់ដំបង

នៅ​ព្រឹក​ថ្ងៃអង្គារ ២រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សួនច្បារ ចាប់ពី​ស្ពានថ្ម​ថ្មី ដល់​វិមានឯករាជ្យ ក្រុង​បាត់ដំបង និង​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​វិមានឯករាជ្យ ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​វិមានឯករាជ្យ ក៏ដូចជា​សួន​សម្ដេច​ក្រឡាហោម វិមានឯករាជ្យ ៕