រាជរដ្ឋាភិបាល​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍៣ខែ​បន្ថែមទៀត

ភ្នំពេញ៖  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ-វាយ​ន​ភ ណ្ឌ,ស្បែកជើង,ផលិតផល​ធ្វើដំណើរ កាបូប និង​វិស័យ​ទេសចរណ៍​ចំនួន៣ខែ​បន្ថែមទៀត។ខណៈ​ដែ ល​វិស័យ​ទាំងនេះ នៅតែ​ប្រឈម​ជាមួយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩។

យោងតាម​សេចក្ដីណែនាំ អំពី​វិធាន​ការបន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យសំខាន់ៗនៃ​សេដ្ឋកិច្ច នៅក្នុង​បរិការណ៍​នៃ​វិបត្តិ, ការស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ (ជុំ​ទី៧) ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ឲ្យ​ដឹងថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ-វាយ​ន​ភ ណ្ឌ,ស្បែកជើង,ផលិតផល​ធ្វើដំណើរ កាបូប និង​វិស័យ​ទេសចរណ៍​ចំនួន៣ខែ​បន្ថែមទៀត ពោលគឺ​រហូតដល់​ខែមីនា ឆ្នាំ២០២។ខណៈដែល​វិស័យ​ទាំងនេះ នៅតែ​ប្រឈម​ជាមួយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩។

តាម​សេចក្ដីណែនាំ​បានបញ្ជាក់​ថា បន្ទាប់ពី​រោងចក្រ-សហគ្រាស និង​អាជីវកម្ម ក្នុង​វិស័យ​កាត់ដេរ-វាយ​ន​ភណ្ឌ, ស្បែកជើង, ផលិតផល​ធ្វើដំណើរ, កាបូប និង​វិស័យ​ទេសចរណ៍ ទទួលបាន​លិខិតអនុញ្ញាត​ឲ្យ​ព្យួរ​កិច្ចសន្យាការងារ និង/ឬ​លិខិតអនុញ្ញាត​ឲ្យ​ពន្យារ​ការព្យួរ​កិច្ចសន្យាការងារ ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោយពី​បាន​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ និង​លក្ខខណ្ឌ នៃ​ការព្យួរ​កិច្ចសន្យាការងារ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ផ្ដល់ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ​អាមេរិក ក្នុង​មួយខែ សម្រាប់​កម្មករ-និយោជិត​ម្នាក់ ដែល​បំពេញការងារ​ក្នុង​វិស័យ​កាត់ដេរ-វាយ​ន​ភណ្ឌ, ស្បែកជើង, ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​រយៈពេល០៣ខែ​បន្ថែមទៀត ពី​ខែមករា ដល់​ខែមីនា ឆ្នាំ២០២។ ម្ចាស់​រោងចក្រ-សហគ្រាស​ក្នុង​វិស័យនេះ ត្រូវ​បន្ថែមចំនួន ៣០ដុល្លារ សម្រាប់​កម្មករ-និយោជិត​ម្នាក់ (ជា​សរុប កម្មករ-និយោជិត​ម្នាក់ ទទួលបាន៧០ដុល្លារ​ក្នុង​មួយខែ)។ជាមួយគ្នានេះ​រាជរដ្ឋាភិបាល ក៏​នឹង​បន្ត​ផ្ដល់ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ ក្នុង​មួយខែ​ជូន​កម្មករ-និយោជិត​ម្នាក់ ដែល​បំពេញការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង​ភ្នាក់ងារទេសចរណ៍ សម្រាប់​រយៈពេល០៣ខែ​បន្ថែមទៀត ពី​ខែមករា ដល់​ខែមីនា ឆ្នាំ២០២។ សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្តែង បន្ថែម​លើ​អ្វីដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន។

រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​មាន​សកម្មភាព​អាជីវកម្ម នៅក្នុង​រាជធានី​ភ្នំពេញ, ខេត្តសៀមរាប, ខេត្ត​ព្រះសីហនុ, ខេត្ត​កែប, ខេត្តកំពត, ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត សម្រាប់​រយៈពេល ០៣ខែ​បន្ថែមទៀត ពី​ខែមករា ដល់​ខែមីនា ឆ្នាំ២០២។ អាជីវកម្ម​ទាំងនេះ នៅតែមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀងរាល់ខែ ក្នុងអំឡុងពេល​នៃ​ការលើកលែង​នេះ។លើសពីនេះ បន្ត​ពន្យារ​ការចាប់ផ្តើម​អនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែក​សោធន រយៈពេល០៦ខែ​បន្តទៀត គឺ​រហូតដល់​ខែកក្កដា ឆ្នាំ២០២។ ការពន្យារ​ពេលនេះ នឹងត្រូវ​ផ្អែកលើ​ការវាយតម្លៃ​ជា​បន្តបន្ទាប់ នូវ​ស្ថានភាព​សង្គម-សេដ្ឋកិច្ច​ជាក់ស្តែង។លើកលែង​ការបង់​ភាគទាន​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុងអំឡុងពេល​ព្យួរ​អាជីវកម្ម ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម។លើកលែង​ការបង់ពន្ធ​ប៉ាតង់ និង​ពន្ធ​លើ​តែមប្រិ៍​សារពើពន្ធ (ពន្ធ​លើ​ស្លាក​យីហោ) ចំពោះ​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ និង​ប្រតិបត្តិ​ករ ក្នុង​វិស័យ​ទេសចរណ៍​ដទៃទៀត។ អ្នក​ជាប់ពន្ធ​ទាំងនេះ មាន​កាតព្វកិច្ច​ត្រូវធ្វើ​បច្ចុប្បន្នភាព​ប៉ាតង់។

សេចក្ដីណែនាំ អំពី​វិធាន​ការបន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យសំខាន់ៗនៃ​សេដ្ឋកិច្ច នៅក្នុង​បរិការណ៍​នៃ​វិបត្តិ, ការស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ (ជុំ​ទី៧)នេះ  ក៏​កំណត់​ឲ្យ​អ្នក​ជាប់ពន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​មាន​សកម្មភាព​អាជីវកម្ម នៅក្នុង​រាជធានី​ភ្នំពេញ, ខេត្តសៀមរាប, ខេត្ត​ព្រះសីហនុ, ខេត្ត​កែប, ខេត្តកំពត, ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ២០២០ យ៉ាង​យឺត​បំផុត​ឲ្យ​បាន​មុន​ដំណាច់​ខែមីនា ឆ្នាំ២០២១ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​គ្រប់​ប្រភេទ៕

#អរគុណសន្តិភាព