លោក ឃីម សុខឃាង ត្រូវបានប្រកាសជា ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឈុន ឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជន និងជាអនុប្រធានគណបក្សខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង លោក ឃីម សុខឃាង ជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកសមាជិកា គណបក្សជាច្រើនរូបទៀត។

លោក ឃីម សុខឃាង បានឡើងប្ដេជ្ញាចិត្ត ថែរក្សាការពាររាល់សមិទ្ធផល ទាំងឡាយដែលគណបក្សប្រជាជនកម្ពុជាយើងបានកសាងរយៈពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត។ ប្តេជ្ញា យកអស់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតី ដើម្បីបម្រើគណបក្ស ប្រជាជនកម្ពុជា ក្នុងបុព្វហេតុកសាងការពារជាតិមាតុភូមិ និងបម្រើប្រជាជននៅមូលដ្ឋាន របស់ខ្លួនឱ្យបានល្អប្រសើរ ដោយគ្មានលក្ខខណ្ឌស្របតាមគោលការណ៍គណបក្សប្រជាជន កម្ពុជាកើតពីប្រជាជន បម្រើប្រជាជន និងដើម្បីប្រជាជន។ ប្ដេជ្ញាពង្រឹងសាគ្គីភាពក្នុងជួរ ថ្នាក់ ដឹកនាំ និងមន្ត្រីបក្សឱ្យបានល្អប្រសើរ គោរពវិន័យ អង្គការចាត់តាំងបក្សលើផ្នែក សតិ អារម្មណ៍ ចាត់តាំង និងនយោបាយដោយឈរលើគោលការណ៍សមូហភាពដឹកនាំម្នាក់ៗ ទទួលខុសត្រូវ និងមតិភាគតិចគោរពគាគច្រើន និងខិតខំពង្រឹងរបៀបរបបការងារឱ្យបាន ល្អប្រសើរ។ ប្តេជ្ញាដឹកនាំបក្សឱ្យបានជោគជ័យទៅមូលដ្ឋានពិសេសឱ្យទទួល បានជ័យជម្នះ ក្នុងការបោះ ឆ្នោតសកលឆ្នាំ២០២៣។

ឯកឧត្តម ឈុន ឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជា អនុប្រធាន គណបក្សខេត្តកំពង់ធំ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនីមួយៗត្រូវមាន ព្រហ្មវិហារធម៌ទាំង៤របស់មនុស្ស ដើម្បីផ្ដល់សេចក្តីសុខដល់មនុស្សទូទៅ កុំយកភាព អត្តនោម័តិ មកសម្រេចចិត្តតែម្នាក់ឯង គឺយកមតិភាគច្រើនដើម្បីមកពិចារណា ធ្វើការសម្រេច កិច្ចការអ្វីមួយនៅក្នុងសហគមន៍។ សូមរក្សាឯកភាព និងសាមគ្គីភាពផ្ទៃក្នុងរបស់យើង ទៅ រកភាពឈ្នះដើម្បីរួមសហការគ្នាកសាងគណបក្សប្រជាជនកម្ពុជា ឱ្យមានការរីកចម្រើន នៅក្នុងមូលដ្ឋាន។

ឯកឧត្តម ឈុន ឈន់ បានផ្តាំផ្ញើដល់ប្រធានគណបក្សប្រជាជនកម្ពុជាស្រុក ប្រាសាទសំបូរ សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវពិនិត្យធ្វើការវិភាគឱ្យបានល្អនៅ ផែនការដែលអនុវត្តន៍ប្រចាំខែ ប្រចាំឆ្នាំ ដើម្បីយកមកអនុវត្តន៍ឱ្យបានល្អហើយតាមដាន ជាប្រចាំទទួលបានលទ្ធផល១០០ភាគ។ ត្រូវមានការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីមានភាពស្និទ្ធស្នាល ឈ្វេងយល់ពីបញ្ហាប្រឈមផ្សេងៗនៅក្នុងសហគមន៍។ បង្កើតឱ្យ មានវេទិកាសាធារណៈដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងពីព័ត៌មានផ្សេងៗ នៅ ក្នុងសហគមន៍ រកដំណោះស្រាយនិងសំណូមពរនៅក្នុងមូលដ្ឋាន និងចុះពិនិត្យតាមដាន សមាជិកនៅតាមភូមិគោលដៅ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា ទទួបានលទ្ធផលល្អ ប្រសើរសម្រាប់ថ្ងៃបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕