ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះសំណាល និងចែករង្វាន់ដល់សិស្សនិទ្ទេស A

សន្តិភាព Avatar

រសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបា លខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមអបអរសាទរសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ គ្រឹះស្ថានសាធារណៈ និងឯកជន ដែលបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានទទួលលទ្ធផលល្អ ។ វិស័យអប់រំត្រូវបានពង្រឹង និងពង្រីកគុណភាពនៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះ សីហនុ មានបេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបចំនួន ១ ៧១៤នាក់ ស្រី ៩១០នាក់ និងបានប្រឡងជាប់ចំនួន ១ ៣៦៤នាក់ ស្មើនឹង ៨០,៥២ភាគរយ ស្រី ៧៥៩នាក់ ស្មើនឹង ៨៤,១៥ភាគរយ  ក្នុងនោះ៖ បេក្ខជនប្រឡងជាប់ និទ្ទេស A ២១នាក់ ស្រី ១៣នាក់, និទ្ទេស B ១១៦នាក់ ស្រី៧៧នាក់, និទ្ទេស C ៣២៥នាក់ ស្រី១៨៤នាក់, និទ្ទេស D ៤៩៦នាក់ ស្រី២៧៥នាក់,
និង និទ្ទេស E ៤០៦នាក់ ស្រី២១០នាក់ ។ លទ្ធផលនេះបើធៀបនឹងឆ្នាំសិក្សា២០២០២០២១ មានការកើនឡើងចំនួន ៤,៨៥ភាគរយ ស្រីកើនឡើង ៥,១៤ភាគរយ និទ្ទេស A កើន ១នាក់។

ឯកឧត្តម អភិបាលខេត្តបានបន្តថា តាមគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដែនដីនៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក និងអភិវឌ្ឍន៍ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិទំនើបប្រកបដោយចីរភាព តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញ-ចូលអន្តរជាតិ មជ្ឈមណ្ឌលភ័ស្តុភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២១-២០២២ និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សឱ្យទទួលបានលទ្ធផលល្អ ទោះបីកម្ពុជា ពិសេសខេត្តព្រះសីហនុ រងផលប៉ះពាល់វិបត្តិកូវីដ-១៩ ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូ នៅតែបន្តការបណ្តុះបណ្តាលសិស្ស តាមរយៈប្រព័ន្ធអនឡាញ និងការបង្រៀនជាក្រុម ធ្វើឱ្យលទ្ធផលប្រឡងទទួលបាននិទ្ទេស A ចំនួន ២១នាក់។

​ឯកឧត្តម សាយ សំអាល់ បន្តថា សម័យតេជោសន្ដិភាព ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួសារយើងទាំងអស់គ្នា ។ ទន្ទឹមនោះសិស្សានុសិស្ស ក្នុងខេត្តព្រះសីហនុ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការយកចិត្តទុកដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត ។ ពិសេសការអប់រំ ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលខេត្តព្រះសីហនុ មានផ្លូវ ទឹក ភ្លើង កំពង់ផែសមុទ្រទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវល្បឿនលឿនជាដើម។

ក្នុងឱកាសនោះដែរឯកឧត្តម សាយ សំអាល់ បានផ្តល់រង្វាន់ជូនសិស្សនិទ្ទេសស A ២១នាក់ ដោយម្នាក់ៗទទួលបានម៉ូតូ SUZUKI  Lete ០១គ្រឿង ថវិកា១លានរៀល និងប័ណ្ណសរ សើរ១ ។ និទ្ទេស B ១១៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល និងប័ណ្ណសរសើរ១។ និទ្ទេស C ៣២៥នាក់ ដោយម្នាក់ៗទទួលបានថវិកា ៣០ម៉ឺនរៀល។ និទ្ទេស D ៤៩៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល និងនិទ្ទេស E ៤០៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)