រដ្ឋបាលខេត្ត​ស្វាយ​រៀង បើកកិច្ច​ប្រជុំ​សាមញ្ញ លើកទី៤៩ ឆ្នាំទី៤ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សា​

នា​ព្រឹក​ថ្ងៃ​អង្គារ ២រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២៣នេះ នៅសាល​ប្រជុំនន្ទីរ អគារ ខ សាលា​ខេត្ត មាន​រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ លើកទី៤៩ ឆ្នាំទី៤ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សា​ខេត្ត ក្រោម​អធិបតី​ភាព​ឯក​ឧត្តម ជុំ ហាត ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​មាន​ការ​អញ្ជើញ​ចូល​រួមពី​សំណាក់​ឯក​ឧត្តម ម៉ែន វិបុល អភិបាល​ខេត្ត ឯក​ឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត ឯកឧត្ដម លោក​ជំទាវ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ព្រម​ទាំង​លោក​នាយក​រដ្ឋបាល​សាលា​ខេត្ត លោក​ប្រធាន​មន្ទី​រពាក់​ព័ន្ធ លោក លោក​ស្រី​នាយក នាយករងទី​ចាត់​ការ/អង្គ​ភាព និង​ប្រធាន​ការិយាល័យ​ចំណុះ​សាលា​ខេត្ត ។