ឯកឧត្តម ហែម ពិ​សិដ្ឋិ អភិបាលរងខេត្ត​ស្វាយរៀង ​អញ្ជើញ​ចុះ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

នៅ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហែម ពិ​សិដ្ឋិ អភិបាលរងខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឈ្មោះ ខោល ខេន ប្រពន្ធ​ឈ្មោះ​ ឆឹម ស្រី​នី​ត ស្ថិតនៅ​ភូមិ​បឹង​អណ្តែង ឃុំ​តាសួស ស្រុក​ស្វាយជ្រំ​។

អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​មាន លោក​ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត លោក​អភិបាល អភិបាលរងស្រុក​ស្វាយជ្រំ លោក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​សាលាស្រុក​ស្វាយជ្រំ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។