សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់

សន្តិភាព Avatar

នៅព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តពោធិ៍សាត់ និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងពេលឯកឧត្តមបំពេញតួនាទីជាអភិបាលខេត្ត។ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែង បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តពីសម្ដេចក្រឡាហោម។

ឯកឧត្តម ម៉ៅ ធនិន

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ពីភាពចាំបាច់តាមផ្លូវច្បាប់ ជីវភាពនយយោបាយ និងរដ្ឋបាល ដែលនាំឱ្យរាជរដ្ឋាភិបាលសម្រេចទូលថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងអភិបាលខេត្តមួយចំនួននាពេលកន្លងមក និងបានផ្ដល់ការពន្យល់ថារដ្ឋបាលខេត្តនីមួយៗមិនអាស្រ័យលើខេត្តតូច ឬធំនោះទេ សំខាន់គឺបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ។

ឯកឧត្តម ជាវ តាវ
ឯកឧត្តម ជាវ តាវ

សម្ដេចបានស្នើថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋផ្ដល់ការគាំទ្រជូនឯកឧត្តម ជាវ តាវ ក្នុងការបំពេញភារកិច្ចបំរើជាតិ និងប្រជាជនក្នុងឋានៈជាអភិបាលថ្មីនៃគណៈអភិបាលខេត្តពោធិ៍សាត់។ សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលខេត្តខិតខំអនុវត្តឱ្យបាននូវច្បាប់ គោលនយោបាយ និងកម្មវិធីនយោបាយសម្រាប់កិច្ចការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន ធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។

សម្ដេចក៏បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានខិតខំជំរុញការផ្សព្វផ្សាយ និងអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ហើយត្រូវជំរុញការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដើម្បីធានាអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព។ សម្ដេចបានបញ្ជាក់អំពីភាពចាំបាច់នៃការខិតខំប្រមូលបញ្ហា មតិយោបល់ និងកង្វល់ពលរដ្ឋយកមកដោះស្រាយឱ្យបាន និងបានផ្ដល់ការលើកទឹកចិត្តឱ្យខិតខំសម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការក្រៅប្រព័ន្ធតុលាការ។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក៏បានថ្លែងកោតសរសើរឯកឧត្តម ម៉ៅ ធិន សម្រាប់ការបំពេញបេសកកម្មទទួលបានលទ្ធផលល្អជាបន្តបន្ទាប់នៅក្នុងអាណត្តិការងារជាអភិបាលខេត្តពោធិ៍សាត់រយៈពេល៨ឆ្នាំកន្លងមក និងបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តម ជាវ តាយ និងបន្តខិតខំបំពេញភារកិច្ចបំរើជាតិ និងប្រជាជនបានល្អបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងត្រូវបន្តជួយពលរដ្ឋមានបញ្ហាលំបាកនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)