រដ្ឋបាលខេត្តស្ទឹងត្រែង ​បើកកិច្ចប្រជុំ​អនុវត្ត​គម្រោង​កិច្ចការពារ​កុមារ​​ប្រចាំត្រីមាស​ទី២ និងលើ​ក​ទិស​ដៅត្រីមាសបន្ទាប់

នៅ​រសៀល​ថ្ងៃទី ០៦ខែកក្កដា​ ឆ្នាំ២០២៣​ លោកជំទាវ​ កុត​ ប៊ុ​ន​មី​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្រី្ត​ និង​កុមារ​ បាន​អញ្ជេីញ​ដឹកនាំ​កិច្ចប្រជុំ ក្រុមការងារ​អនុវត្ត​គម្រោង​កិច្ចការពារ​កុមារ​ខេត្ត​ស្ទឹងត្រែង​ប្រចាំ ត្រីមាស​ទី២​ និង​លើ​ក​ទឹ​ស​ដៅ​ការងារ​សំរាប់​អនុវត្ត ត្រីមាស​ទី៣​ឆ្នាំ២០២៣​ នៅ​សាល​ប្រជុំ​សាលាខេត្ត​ស្ទឹងត្រែង​។