រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ច​ប្រជុំ​សាមញ្ញ​លើកទី៥០ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សា​ខេត្ត​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី០៦ ខែ​កក្កដា ឆ្នាំ២០២៣ នេះ ឯក​ឧត្តម ឈាង ឡាក់ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី៥០​ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សា​ខេត្ត​។ កិច្ច​ប្រជុំ​នេះ​មាន​ការ​អញ្ជើញ​ចូល​រួមពី​សំណាក់​ឯក​ឧត្តម ស្វាយ សំអ៊ាង អភិបាល​នៃគណៈ​អភិបាល​ខេត្ត ឯក​ឧត្តម លោក​ជំទាវ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលា​ខេត្ត អភិបាល​ក្រុង ស្រុក កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងបី​ប្រភេទ មន្ទីរ​អង្គ​ភាពជុំ​វិញ​ខេត្ត នាយកទី​ចាត់​ការ អង្គ​ភាព​ចំណុះ​សាលា​ខេត្ត និងមន្រ្តី​ពាក់​ព័ន្ធ កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​នៅសាល​ប្រជុំ​ធំ​សាលា​ខេត្ត​។

កិច្ច​ប្រជុំ​បាន​ធ្វើ​ការ​ពិនិត្យ និង​អនុម័តលើ​របៀប​វារៈ​សំខាន់ៗ​រួម​មាន​៖ ១).ការ​ពិនិត្យ និង​អនុម័តលើសេចក្តី​ព្រាង​កំណត់ហេតុ​នៃ​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី៤៩ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សា​ខេត្ត​។ ២).ការ​ពិនិត្យ និង​អនុម័តលើសេចក្តី​ព្រាង​របាយ​ការណ៍​ប្រចាំខែ​មិថុនា ឆ្នាំ២០២៣ និង​របាយ​ការណ៍​ប្រចាំ​ឆមាសទី១​ ឆ្នាំ២០២៣​ ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​នៃខែ​បន្ទាប់​របស់​រដ្ឋបាល​ខេត្ត​។ ៣).សេចក្តីជូន​ដំណឹង​លិខិតលេខ១៤៣៧ ស.ជ.ណ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​សំណើសុំ​ពន្លឿន​ការ​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស រើស​ប្រធាន អនុ​ប្រធាន​ការិយាល័យ​ប្រជា​ពលរដ្ឋ​ខេត្ត​ ៤).បញ្ហា​ផ្សេងៗ និង ៥).មតិបូក​សរុប និងបិទ​កិច្ច​ប្រជុំ​៕