ឯកឧត្ដម ស្វាយ សំអ៊ាង បាន​ដឹកនាំ​កិច្ច​ប្រជុំ​ដើម្បី​ត្រួត​ពិនិត្យ​លទ្ធ​ផលការងារ​រដ្ឋបាល​ខេត្តស្ទឹងត្រែង

រសៀល​ថ្ងៃ​ចន្ទ ១រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០២៣​ នៅសាល​ប្រជុំ​សាលា​ខេត្ត​ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល​នៃគណៈ​អភិបាល​ខេត្ត បាន​ដឹកនាំ​កិច្ច​ប្រជុំ​ដើម្បី​ត្រួត​ពិនិត្យ​លទ្ធ​ផលការងារ​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គ​ភាពជុំ​វិញ​ខេត្ត និង​ក្រុង ស្រុក ប្រចាំ​ឆមាសទី១ និង​ប្រចាំខែ​មិថុនា ឆ្នាំ២០២៣ និង​ដាក់​ចេញ​ទិសដៅ​ការងារ​បន្ត​។