ឯកឧត្តម ថង សា​វុន បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ

នា​រសៀល​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក​អភិបាលរងខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ វគ្គ​បណ្តុះបណ្តាល​ដែល​មាន​សិក្ខាកាម​អញ្ជើញ​មក​ពី​តាម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​នានា​ក្នុង​ខេត្ត ចំនួន១២នាក់ ស្រី ៨នាក់ ដោយ​អនុវត្តន៍​ផ្ទាល់​នៅ​ភោជនីយដ្ឋាន KN&N រី​សត​។

សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​សហ​ការណ៍​ជាមួយ​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍​។