ឯកឧត្ដម​ ថង​ សាវុន អញ្ជេីញ​ជា​អធិបតី​ក្នុង​ ពិធី​ រុក្ខ​ទិវា​ ៩កក្ដដា

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ២​ រោច​ ខែ​បឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី៤​ ខែ​កក្កដា​ ឆ្នាំ២០២៣​ ឯកឧត្ដម​ ថង​ សាវុន​ អភិបាល នៃគណ:អភិបាល​ខេត្ត​ ឯកឧត្ដម​ ម៉ែន​ ង៉ុយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ បាន​អញ្ជេីញ​ជា​អធិបតី​ក្នុង​ ពិធី​ រុក្ខ​ទិវា​ ៩កក្ដដា​ ដែល​មាន​ការ​អញ្ជេីញ​ចូល​រួមពី​សំណាក់​ ឯកឧត្ដម​ លោក​ជំទាវ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​អភិបាលរង​ខេត្ត​ មេ​បញ្ជាការ​ មេ​បញ្ជា​ការរង​កង​កម្លាំង​ទាំងបី លោក​ប្រធាន​លេខាធិ​ការដ្ឋាន​សាលា​ដំបូង​ខេត្ត​ លោក​ លោក​ស្រី​ ប្រធាន​ អនុ​ប្រធាន​មន្ទីរ​អង្គ​ភាពជុំ​វិញ​ខេត្ត​ អាជ្ញាធរ​ក្រុង​ យុវជន​កាកបាទ​ក្រហម​ និង​កាយរិទ្ធ​កម្ពុជា​ យុវជន​ ស​សយក​ /សយសស​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិក្សានុ​សិស្ស​ជា​ច្រេីន​រូប​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​សាលាបឋម​សិក្សាពូ​ត្រុំ​ សង្កាត់​រមនា​ ក្រុងសែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី​។