រដ្ឋបាលខេត្ត​មណ្ឌលគិរី បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី​ ៤៩អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​

នៅ​ព្រឹក​ថ្ងៃពុធ​ ៣​ រោច​ ខែ​បឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី​ ៥​ ខែក​ក្ដ​ដា​ ឆ្នាំ២០២៣​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី៤៩ អ​ណ​ត្តិ​ទី៣ ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ែ​ន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរងខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំង៣ នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធានមន្ទីរ-អង្គភាព​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ-អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វា​ទ្វេភាគី​ទាំង៣ និង​មន្រ្តី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។ ដែល​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​អ​គា គ សាលាខេត្ត​។