ឯកឧត្តម សា ស៊ី​ថា អភិបាលរងខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តី​ពី​ការកំណត់​ទំហំ​ទទឹង​ផ្លូវ​ ទន្លេ ព្រែក បឹង ប្រឡាយ និង​អូរ​សាធារណៈ សម្រាប់​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

ព្រឹក​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ី​ថា អភិបាលរងខេត្ត តំណាង​ដ៏​ខ្ពស់ខ្ពស់​ជូន ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​សម្រប​សម្រួល​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការកំណត់​ទំហំ​ទទឹង​ផ្លូវ​សាធារណៈ ទន្លេ ព្រែក បឹង ប្រឡាយ និង​អូរ​សាធារណៈ សម្រាប់​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុង​ភូមិ​នាង​លើង ឃុំ​តាប្រុក ស្រុកចំការ​លើ នៅ​សាល​ប្រជុំ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពង់ចាម​។