ឯកឧត្តម ថង សា​វុន បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ

នា​រសៀល​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក​អភិបាលរងខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ វគ្គ​បណ្តុះបណ្តាល​ដែល​មាន​សិក្ខាកាម​អញ្ជើញ​មក​ពី​តាម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​នានា​ក្នុង​ខេត្ត ចំនួន១២នាក់ ស្រី ៨នាក់ ដោយ​អនុវត្តន៍​ផ្ទាល់​នៅ​ភោជនីយដ្ឋាន KN&N រី​សត​។ សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​សហ​ការណ៍​ជាមួយ​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍​។

Continue Readingឯកឧត្តម ថង សា​វុន បាន​ផ្តល់​កិត្តិយស​ក្នុង​ការ​ភ្លក់​មុខម្ហូប​របស់​សិក្ខាកាម​បន្ទាប់ពី​បណ្តុះបណ្តាល​ដោយប្រយោល​លើ​ផ្នែក​ចុងភៅ

សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច​ ខែ​បឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី​៦ ខែក​ក្ដ​ដា​ ឆ្នាំ២០២៣​ លោកស្រី វិន ស៊ី​ធួន អភិបាលរងខេត្ត​បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា​ក្រោម​អធិបតីភាព​ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ប្រធានមន្ទីរ​បរិស្ថាន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ អង្គការ WCS អ​ជ្ញា​ធរ​ស្រុក​កែវសីមា អភិបាលរងស្រុក​ស្នួល អភិបាលរងស្រុក​អូរ​រាំង អភិបាលរង​ក្រុង​សែនមនោរម្យ មេឃុំ-ចៅសង្កាត់​ពាក់ព័ន្ធ មន្រ្តី​ឧទ្យានុ​រក្ស និង​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។ ដែល​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​កែវសីមា​។

Continue Readingសិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា

រដ្ឋបាលខេត្ត​មណ្ឌលគិរី បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី​ ៤៩អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​

នៅ​ព្រឹក​ថ្ងៃពុធ​ ៣​ រោច​ ខែ​បឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី​ ៥​ ខែក​ក្ដ​ដា​ ឆ្នាំ២០២៣​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី៤៩ អ​ណ​ត្តិ​ទី៣ ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ែ​ន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរងខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំង៣ នាយក…

Continue Readingរដ្ឋបាលខេត្ត​មណ្ឌលគិរី បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី​ ៤៩អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​

ឯកឧត្ដម​ ថង​ សាវុន អញ្ជេីញ​ជា​អធិបតី​ក្នុង​ ពិធី​ រុក្ខ​ទិវា​ ៩កក្ដដា

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ២​ រោច​ ខែ​បឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី៤​ ខែ​កក្កដា​ ឆ្នាំ២០២៣​ ឯកឧត្ដម​ ថង​ សាវុន​ អភិបាល នៃគណ:អភិបាល​ខេត្ត​ ឯកឧត្ដម​ ម៉ែន​ ង៉ុយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ បាន​អញ្ជេីញ​ជា​អធិបតី​ក្នុង​ ពិធី​ រុក្ខ​ទិវា​ ៩កក្ដដា​ ដែល​មាន​ការ​អញ្ជេីញ​ចូល​រួមពី​សំណាក់​ ឯកឧត្ដម​ លោក​ជំទាវ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​អភិបាលរង​ខេត្ត​ មេ​បញ្ជាការ​…

Continue Readingឯកឧត្ដម​ ថង​ សាវុន អញ្ជេីញ​ជា​អធិបតី​ក្នុង​ ពិធី​ រុក្ខ​ទិវា​ ៩កក្ដដា

ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ និងការផ្សព្វផ្សាយព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម…

Continue Readingឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ

លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចូលរួមទិវាអនាម័យបរិស្ថានជាតិ២៣ វិចិ្ឆកា ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ចាន់ រតនា អភិបាលរងខេត្តបានអញ្ជើញចូលរួមទិវាអនាម័យបរិស្ថានជាតិ២៣ វិចិ្ឆកា ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត ដែលរៀបចំដោយមន្ទីរបរិស្ថាន ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ អង្គការ WCS និងអង្គការពាក់ព័ន្ធមួយចំនួនទៀត ដោយមានការចូលរួមពីសំណាក់លោក លោកស្រីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងយុវជន ស ស យ…

Continue Readingលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចូលរួមទិវាអនាម័យបរិស្ថានជាតិ២៣ វិចិ្ឆកា ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត

ប្រជាពលរដ្ឋខ្វះខាត ១១០គ្រួសារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបានអញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ចំនួន ១១០គ្រួសារ ដែលប្រព្រឹត្ត ទៅនៅសាលាស្រុកពេជ្រាដា។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន…

Continue Readingប្រជាពលរដ្ឋខ្វះខាត ១១០គ្រួសារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់នៅចំណុចភូមិអន្ទ្រេះ និង ភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា រដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងនោះ បានធ្វើឲ្យឃុំមួយ ចំនួន តាមបណ្ដាស្រុក ត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះញែក រងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ…

Continue Readingអភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង