Month: June 2021

  • គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួមទាំង​អគារ​រដ្ឋបាល​នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់-បាណន​អៀន សម្រេចបាន២១,០៥%

    បន្ទាយមានជ័យ៖ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួមទាំង​អគារ​រដ្ឋបាល​នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់-បាណន​អៀន សម្រេចបាន២១,០៥% ហើយ គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ២០២១នេះ  ខណៈ​ក្រុមការងារ​សាងសង់​កំពុង​ព​ន្លឿ​ន​ការងារ​ឱ្យ​ចប់​ទៅតាម​ផែនការ។ នេះ បើ​យោងតាម​លទ្ធផល​របស់  ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​បច្ចេកទេស​នៃ​ការសាងសង់​អគារ​រដ្ឋបាល និង ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង ស្ថានទូត​ជប៉ុន តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន(JICA) មន្ត្រី​ជំនាញ តំណាង​ក្រុមហ៊ុន​សាងសង់ […]

  • រដ្ឋមន្ត្រីការបរទេស​អ៊ី​ស្រា​អ៊ែ​ល​ធ្វើដំណើរ​ទៅដល់​ទឹកដី​សហភាព​អារ៉ាប់​ជា​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង

    បរទេស៖រដ្ឋ​ម​ន្ត្រិ​ក្រសួងការបរទេស​រប​ស់​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​លោក Yair Lapid កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​ចុះចត​ទៅដល់​ទឹកដី​នៃ​សហភាព​អារ៉ាប់​រួម UAE ក្នុងនាម​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​បំផុត​ដោយ​មន្ត្រីជាន់ខ្ពស់​អ៊ី​ស្រា​អ៊ែ​ល​នៅក្នុង​ប្រទេស​អារ៉ាប់​មួយ​នេះ។ ការិយាល័យ​របស់លោក Lapid បានចេញ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់ថា​លោក​បានធ្វើ​ដំណើរ​ជាមួយនឹង​គណប្រតិភូរ​បស់​ក្រសួងការបរទេស​និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់​ផ្សេងទៀត​ផងដែរ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ដែលមាន​រយៈពេល២ថ្ងៃ។ សេចក្តីថ្លែងការណ៍​ដដែល​ក៏បាន​ប្រកាស​ដែរ​ថា​លោក Lapid ក៏​នឹងត្រូវ​ចូលរួម​នៅក្នុង​ពិ​ធិ​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ស្ថានទូត​អ៊ី​ស្រា​អ៊ែ​ល​ប្រចាំ​នៅ​រដ្ឋធានី Abu Dhabi និង​អគ្គ​កុងស៊ុល​ប្រចាំ​នៅក្នុង​ទីក្រុង Dubai ផងដែរ។ គួរ​ឲ្យ​ដឹង​ដែរ​ថា​អ៊ី​ស្រា​អ៊ែ​ល​និង​សហភាព​អារ៉ាប់​ទើបតែ​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ដំណើរការ​ទំនាក់ទំនង​ការទូត​ជាធម្មតា​ឡើងវិញ​រវាង​គ្នា​ក្រោម​ការសម្របសម្រួល​ដោយ​អាមេរិក​កាលពី​ខែកញ្ញា​ឆ្នាំ២០២០កន្លងទៅនេះ​ប៉ុណ្ណោះ៕ #អរគុណសន្តិភាព

  • លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ វីរុសបំប្លែងថ្មីឈ្មោះ អាល់ហ្វា បាននិងកំពុងតែចរាចរយ៉ាងសកម្មនៅកម្ពុជា ហើយមានគ្រោះថ្នាក់ជាងវីរុសធម្មតា ៥ដង ទៅ ៧ដង

    ភ្នំពេញ៖ ក្នុងឱកាស​អញ្ជើញ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១០ ០០០ ០០០រៀល (ដប់​លាន​រៀល) និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត ជូន​ដល់​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ លេង​រៀង​ទី៤លាន គឺ​លោក សូ សយ អាយុ៦៥ឆ្នាំ ជា​អតីតយុទ្ធជន និង​ជា​យុទ្ធ​ជនពិការ​ជើងឆ្វេង នៅ​ភូមិ​ប្រទាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ​វេជ្ជបណ្ឌិត ឱ […]

  • ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង១៤

    ភ្នំពេញ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង១៤ នា​ល្ងាច​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពី​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ជាពិសេស​ទៅលើ​អាជីវករ​ផ្សា​របឹង​កេងកង ដែល​មកដល់​រសៀល​នេះ មាន​ករណី​វិជ្ជមាន​កូ​វីដ-១៩ ចំនួន ២៦៧នាក់​ហើយ៕ #អរគុណសន្តិភាព

  • មេដឹកនាំ​អាមេរិក​និង​អ៊ី​ស្រា​អ៊ែ​ល​ពិភាក្សា​ទៅលើ​បញ្ហា​ក្នុង​តំបន់​និង​ទំនាក់ទំនង​ទ្វេរ​ភាគី

    បរទេស៖ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ឲ្យ​ដឹងថា​ប្រធានាធិបតី​អាមេរិក Joe Biden និង​ប្រធានាធិបតី​អ៊ិ​ស្រា​អ៊ែ​ល​លោក Reuven Rivlin បាន​ជួប​ពិភាក្សាគ្នា​ទៅលើ​បញ្ហា​ក្នុង​តំបន់​ព្រមទាំង​ចំណង​ទំនាក់ទំនង​ទ្វេរ​ភាគី។ លោក Biden នៅក្រោយ​ជំនួប​នោះបាន​ធ្វើការ​បញ្ជាក់​សាជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​ការការពារ​ខ្លួន​របស់​អ៊ី​ស្រា​អ៊ែ​ល​ដោយ​បន្ថែមថា​អ៊ីរ៉ង់​នឹងមិន​អាច​ផលិត​បាន​អាវុធ​នុយក្លេអ៊ែរ​ក្នុងពេល​មាន​វត្តមាន​របស់គាត់​ឡើយ។ លោក​ប្រធានាធិបតី​បាន​បន្តទៀតថា​លោក​នឹង​ទទួល​ស្វាគមន៍​ផងដែរ​ចំពោះ​នាយករដ្ឋមន្ត្រី​ថ្មី​អ៊ី​ស្រា​អ៊ែ​ល​លោក Naftali Bennettនៅ​សេត​វិមានឆាប់ៗនេះ​ផងដែរ​ហើយ​សន្យាថា​នឹងធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ចំពោះ​ទំនាក់ទំនង​ជាធម្មតារ​វាង​អ៊ី​ស្រា​អ៊ែ​ល​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​ផងដែរ។ គួរ​ឲ្យ​ដឹង​ដែរ​ថា​ប្រធានាធិបតី​អ៊ី​ស្រា​អ៊ែ​ល​លោក Rivlin ត្រៀមខ្លួន​នឹង​ចូល​និវត្ត​ហើយ​នៅ​ខែក្រោយ​បន្ទាប់ពី​បាន​កាន់អំណាច​នេះ​អស់​រយៈពេល៧ឆ្នាំ​មកហើយ​ក្នុង​អាណត្តិ​របស់គាត់៕ #អរគុណសន្តិភាព

  • ប៉ា​គី​ស្ថាន​និយាយថា​នឹង​បិទទ្វារ​ប្រទេស​ប្រសិនបើ​តា​លី​បង់​ក្តោប​ក្តាប់​អាហ្គានីស្ថាន

    បរទេស៖រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​បានធ្វើការ​លើកឡើងថា​អំពើហិង្សា​និង​សកម្មភាព​គ្មាន​ច្បាប់​ទំលាប់​គ្រប់គ្រង​នឹង​អាច​គ្របដណ្តប់​ទៅលើ​ប្រទេស​អាហ្គានីស្ថាន​កាន់តែខ្លាំង​នៅក្រោយ​ការដក​វត្តមាន​យោធា​អាមេរិក​និង​ណា​តូ​ចេញ។ លោក Shah Mahmood Qureshi រដ្ឋមន្ត្រី​រូបនេះ​បាន​បន្ត​បែប​ជាការ​ព្រមាន​ទៀតថា​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​បង្ខំចិត្ត​បិទទ្វារ​ព្រំដែន​ប្រទេស​ប្រសិនបើ​ករណី​ណាមួយ​ដែល​ក្រុម​តា​លី​បង់​នឹង​អាចឈាន​ទៅដល់​ការក្តោបក្តាប់​អាហ្គានីស្ថាន​ច្រើនជាង​មុន។ គួរ​ឲ្យ​ដឹង​ដែរ​ថា​មកដល់ពេលនេះ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ទទួលយក​ជនភៀសខ្លួន​អាហ្គានីស្ថាន​កើនឡើង​ទៅដល់៣,៥លាន​នាក់​មកហើយ​ហើយ​បាន​សម្រេចចិត្តថា​នឹងមិន​ទទួលយក​បន្ថែមទៀត​នោះឡើយ។ លោក​បាន​បន្ត​បែបនេះ​ថា៖ពួកយើង​មិនអាច​ទទួល​ពួកគេ​បន្ថែមទៀត​បានទេ​ហើយ​យើង​នឹង​បិទ​ព្រំដែន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​និង​ផលប្រយោជន៍​សម្រាប់​ប៉ា​គី​ស្ថាន​ប៉ុន្តែ​ប្រទេស​យើង​ក៏​នឹង​នៅតែ​បន្ត​កិច្ចខិតខំ​ក្នុង​ការជួយ​គាំទ្រ​ដើម្បី​សន្តិភាព​នៅ​អាហ្គានីស្ថាន៕ #អរគុណសន្តិភាព

  • អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ ឧបត្ថម្ភ​ដល់​ស្ត្រី​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត

    កំពង់ឆ្នាំង៖ នៅ​ព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោកជំទាវ ប៊​ន សុ​ភី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា លោក ប្រាក់ សោភ័ណ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោក​វេជ្ជបណ្ឌិត ទុំ សម្បត្ដិ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង បាន​ចុះសាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម ផ្តល់ជូន​ដល់​ស្ត្រី​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពុងឆ្នាំង។ មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អម សុភា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន […]

  • ពាក្យ​ថា«សន្តិភាព» ងាយ​ស្តាប់ ងាយ​និយាយ​ណាស់ តែបើ​ធ្វេសប្រហែស​តែ​បន្តិច ងាយ​នឹង​ប្រឈម​ជាមួយ​ការបាត់បង់អ្វីៗទាំងអស់

    ភ្នំពេញ៖ បើ​គ្មាន«សន្តិភាព» កុំថាឡើយ​សិទ្ធិសេរីភាពផ្សេងៗ សូម្បី​អាយុជីវិត​ក៏​ស្ថិតក្នុង​ភាព​គំរាមកំហែង​ដែរ។ សន្តិភាព គឺមាន​សារៈសំខាន់​ណាស់​នៃ​សង្គមជាតិ​មួយ ជា​មូលដ្ឋានគ្រឹះ​នៃអ្វីៗគ្រប់យ៉ាង។ មាន​សន្តិភាព​ទើប​កិច្ចការ​សង្គម សេដ្ឋកិច្ច និង​នយោបាយ អាច​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន ប្រជាជន​ក៏​អាច​រស់នៅ ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​ធម្មតា ដោយ​គ្មាន​ការភ័យខ្លាច និង​សុ​ខុ​ដុមរ​មនា។ មេរៀន​ប្រវត្តិសាស្ត្រ​ធ្លាប់បាន​បង្ហាញ​រួចមកហើយ នៅពេលដែល​សុខសន្តិភាព​ត្រូវបាន​បាត់បង់ នៅពេលដែល​ឯកភាព​ជាតិ សាមគ្គីភាព​ផ្ទៃក្នុង​ត្រូវបាន​បែកបាក់ នៅពេល​ទស្សន​ជាតិ​រួម​ត្រូវបាន​ញំ​ញី ដែល​បណ្តាលឱ្យ​ម​ជ្ឍ​ដ្ឋា​ន​ខាងក្រៅ​ឆ្លៀតឱកាស ញុះញង់ រុញ​ស្ថានការណ៍​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ រហូត​ធ្វើឱ្យមាន​ការបែងចែក​ក​ម្លាំ​ង​ក្នុងប្រទេស ដែល​អាច​បណ្តាលឱ្យ​ប្រទេសជាតិ ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​ផ្ទៃក្នុង​បាន​ក្នុង​មួយ​ប៉ព្រិចភ្នែក។ ដូច្នេះ «កត្តា​សុខសន្តិភាព ជា​កត្តា​ដាច់ខាត និង​មិនអាច​ចរចា […]

  • វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសទៀត នឹងដឹកពីចិន មកដល់កម្ពុជានៅព្រឹកនេះ

    ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលចំនួន ១លានដូសទៀត នឹងដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។

  • អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៧០ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

    ភ្នំពេញ៖ ៧០ ឆ្នាំ​កន្លងទៅនេះ កម្ពុជា​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​លំបាក​ជាច្រើន ដែល​គ្រប់​ដំណាក់កាល​ទាំងអស់​គឺ​តែងតែមាន​វត្តមាន “គណបក្ស​ប្រជាជន​កម្ពុជា” នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ពេលវេលា។ សន្តិភាព ស្ថិរភាព និង​រាល់​នូវ​សមិទ្ធផល​ដែល​យើង​សម្រេចបាន​មកដល់ពេលនេះ គឺ​បានមកពី​ការយក​អាយុជីវិត​ធ្វើ​ដើមទុន​ជាមួយនឹង​ពលិកម្ម​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​របស់​យុទ្ធជន យុទ្ធ​នារី មន្ត្រីរាជការ  សមាជិក សមាជិកា​គណបក្ស រួមទាំង​បងប្អូន​ជនរួមជាតិ​រាប់លាន​នាក់​ដែល​បាន​ចូលរួម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ជាមួយនឹង​ការគាំទ្រ​ដ៏​ស្មោះស ពី​បណ្ដា​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ​ដែល​បាន​ធ្វេ​ី​អោយ​កម្ពុ​ជាមាន​សុខសន្តិភាព​និង​រីក​ច​ម្រេ​ី​ន​មកទល់​សព្វថ្ងៃ។ សូម​អរគុណ បងប្អូន​ជនរួមជាតិ  និង​សមាជិក​សមាជិកា  ព្រមទាំងក្មួយៗទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​តែងតែ​គាំទ្រ​និង​បោះឆ្នោតអោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​មកទល់​សព្វថ្ងៃ។  ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា  ប្រទេសជាតិ​នឹង​កាន់តែ​រី​កច​ម្រេ​ី​ន​រុងរឿង។ #អរគុណ​សន្តិភាព