Month: July 2023

  • ឯកឧត្តម​បណ្ឌិត ជា បូរ៉ា ចុះជួប​សំ​ណោះ​សំណាល​​ និង​បង្រៀន​គូស​សន្លឹកឆ្នោតនៅក្នុង​ភូ​មិចេី​ងដេីង​ ឃុំ​ចេីងដេីង​ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​

    នា​ព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជា បូរ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួួយ​ខេត្តកំពង់ធំ និង​ស្រុក​បា​រាយ៍ និង​តាំងគោក បាន​អញ្ជើញ​ជួប​សំ​ណោះ​សំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស និង​ប្រជាពលរដ្ឋ​ចំនួន ៣៨៥រូប ក្នុង​ឱកាស​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បាន​បង្រៀន​គូស​សន្លឹកឆ្នោត នៅក្នុង​ភូ​មិចេី​ងដេីង​ ឃុំ​ចេីងដេីង​ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។  

  • លោក​បណ្ឌិត ថោង ខុន ចុះ​ជួប​សំ​ណោះ​សំណាល​ជាមួយ​អាជីវករ​នៅ​ផ្សារ​តាំងគោក និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបាន​ត្រឹមត្រូវ

    លោក​បណ្ឌិត ថោង ខុន អនុប្រធាន​ទី១ ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក នៅ​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ចុះ​ជួប​សំ​ណោះ​សំណាល ផ្សព្វផ្សាយ​គោលនយោបាយ និង​បង្រៀន​គូស​សន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ ដល់​អា​ជីក​រលក់​ដូរ នៅ​ផ្សារ​តាំងគោក នៅ​ស្រុក​តាំងគោក ខេត្តកំពង់ធំ​។ ជាមួយនឹង​ការ​ចុះ​ជួប​សំណេះសំណាល និង​ជ​ម្រុ​ញ​ដល់​បវ​ប្អូន​អាជីវករ​នៅ​ផ្សារ​តាំងគោក​ឱ្យ​អញ្ជីញ​ទៅ​បោះឆ្នោត បងប្អូន​អាជីវករ​ក៏បាន​បង្ហាញ​ការ​ស្វាគមន៍ ជាមួយនឹង​ស្នាមញញឹម​ប្រកបដោយ​ភាព​ស្និទ្ធស្នាល និង​បាន​បញ្ជាក់​ថា ពួកគាត់​ស្គាល់​ច្បាស់​ពីក​ត្តា​សុខ​សន្តិភាព ក្រោម​ការដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​មាន​រូបសញ្ញា​ទេវតា​បាចផ្កា ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ទៅ​បោះឆ្នោត និង​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា ដើម្បី​ឱ្យ​សម្តេច​តេជោ បាន​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា នាំមក​នូវ​សុខ​សន្តិភាព […]

  • ឯកឧត្តម វ៉ី សំណាង ចុះ​ពិនិត្យផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកសំរោងទង

    នា​ព្រឹក​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង​​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណាំស្រូវ និង​ផល​ដំ​ណាំ​ផ្សេង​ៗ របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ស្ថិតនៅ​ភូមិ​ត្រពាំងសាប ឃុំ​រលាំងគ្រើល ឃុំ​ធម្មតាអរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​។

  • សម្ដេច​ក្រឡាហោម ស ខេង បន្ត​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​សំឡូត និង​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​

    នា​ថ្ងៃសុក្រ ៥រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​សំឡូត និង​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។ ក្នុងនាម​គណបក្សប្រជាជន​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំ​រិន ជា​ប្រធាន​កិត្តិយស និង​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រធាន និង​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ […]

  • ឯកឧត្តម​បណ្ឌិត ថោង ខុន ​អញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​ភ្ញៀវ​ទេសចរ

    ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​អញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែល​ជា​កំពង់ផែ​ដ៏​ធំ​មួយ​ដែល​អាច​ចេញចូល​អូប័រ​ទេសចរណ៍​តូច​ធំ ២០គ្រឿងក្នុង​ពេល​តែមួយ និង​ជាទី​ចំណត​ដ៏​សុវត្ថិភាព​តែមួយគត់ សក្កិ​សមជា​កំពង់ផែ​ទេស​ចរ​ណ៍ដ៍​មាន​សក្តា​នុ​ពល​ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេ​ចរ​ទាំង​ជាតិ និង​អន្តរជាតិ​។ ពិធី​នេះ​ដែរ​បាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ, ឯកឧត្តម លូ គឹ​ម​ឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ លោក លោកស្រី តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា, អ្នកឧកញ៉ា ទៀ វិចិត្រ […]

  • សម្តេចតេជោ គាំទ្រការផលិតវីដេអូអប់រំ តែកុំជ្រុលខុសពីការពិតនៃស្ថានភាពក្នុងសង្គម ពិសេសការរើសអើងវណ្ណៈ

    សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​អ្នកលេង​បណ្តាញ TikTok ដែល​ប្រើប្រាស់​ឈ្មោះ​សម្តេច​ទាំងអស់​លុបចោល​ទាំងស្រុង

    សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។

  • ឯកឧត្តម ហែម ពិសិដ្ឋ បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​បញ្ជី​ឈ្មោះ និង​ចាត់​ក្រុមការងារ​ស្នើសុំ​ផ្ទះ និង​ដីសម្បទាន​សង្គមកិច្ច

    នៅ​ព្រឹក​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​បញ្ជី​ឈ្មោះ និង​ចាត់​ក្រុមការងារ​សម្រាប់​ចុះ​សម្រង់​អត្តសញ្ញាណ​កម្ម​គ្រួសារ​យោធិន នគរបាល​ការពារ​ព្រំដែន គ្រួសារ​អ​តី យុទ្ធជន និវត្តជន និង​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​ផ្ទះ និង​ដីសម្បទាន​សង្គមកិច្ច ស្ថិតនៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា និង​ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ប្រធានមន្ទីរ​ពាក់ព័ន្ធ លោកស្នងការ​រង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​រង​តំបន់​ប្រតិ​បត្ត​ការ​សឹក​រង​ស្វាយរៀង […]

  • សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា

    នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច​ ខែ​បឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី​៦ ខែក​ក្ដ​ដា​ ឆ្នាំ២០២៣​ លោកស្រី វិន ស៊ី​ធួន អភិបាលរងខេត្ត​បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការរៀបចំ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​សារពើពន្ធ២០២៤ សម្រាប់​គម្រោង​រេ​ដបូ​ក​ដែនជម្រកសត្វព្រៃ​កែវសីមា​ក្រោម​អធិបតីភាព​ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ប្រធានមន្ទីរ​បរិស្ថាន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ អង្គការ WCS អ​ជ្ញា​ធរ​ស្រុក​កែវសីមា អភិបាលរងស្រុក​ស្នួល អភិបាលរងស្រុក​អូរ​រាំង អភិបាលរង​ក្រុង​សែនមនោរម្យ មេឃុំ-ចៅសង្កាត់​ពាក់ព័ន្ធ មន្រ្តី​ឧទ្យានុ​រក្ស និង​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។ ដែល​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​កែវសីមា​។

  • រដ្ឋបាលខេត្តស្ទឹងត្រែង ​បើកកិច្ចប្រជុំ​អនុវត្ត​គម្រោង​កិច្ចការពារ​កុមារ​​ប្រចាំត្រីមាស​ទី២ និងលើ​ក​ទិស​ដៅត្រីមាសបន្ទាប់

    នៅ​រសៀល​ថ្ងៃទី ០៦ខែកក្កដា​ ឆ្នាំ២០២៣​ លោកជំទាវ​ កុត​ ប៊ុ​ន​មី​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្រី្ត​ និង​កុមារ​ បាន​អញ្ជេីញ​ដឹកនាំ​កិច្ចប្រជុំ ក្រុមការងារ​អនុវត្ត​គម្រោង​កិច្ចការពារ​កុមារ​ខេត្ត​ស្ទឹងត្រែង​ប្រចាំ ត្រីមាស​ទី២​ និង​លើ​ក​ទឹ​ស​ដៅ​ការងារ​សំរាប់​អនុវត្ត ត្រីមាស​ទី៣​ឆ្នាំ២០២៣​ នៅ​សាល​ប្រជុំ​សាលាខេត្ត​ស្ទឹងត្រែង​។

  • អគារសិក្សា​ថ្មី១ខ្នង ផ្ទះ​ស្នាក់នៅ​របស់​គ្រូ១ខ្នង ស្ថិត​ក្នុង​បរិវេណ​អនុវិទ្យាល័យ​អណ្ដូង​កន្ទួត ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ ត្រូវបានពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​

    នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍៤រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី១ខ្នង ស្មើ៥បន្ទប់ ផ្ទះ​ស្នាក់នៅ​របស់​គ្រូ១ខ្នង ស្មើ២បន្ទប់ និង​មាន​បង្គន់​អនាម័យ​ចំនួន៧បន្ទប់ ដែល​ជាអំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា ស្ថិត​ក្នុង​បរិវេណ​អនុវិទ្យាល័យ​អណ្ដូង​កន្ទួត ក្នុង​ភូមិ គោករកា ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ។ អនុវិទ្យាល័យ​អណ្ដូង​កន្ទួត ត្រូវ​បាន​កកើត​ឡើង​ក្នុង​ឆ្នាំ២០១៨ ក្រោម​ការ​ផ្ដួចផ្ដើម​របស់​សហគមន៍ […]